ថ្ងៃប្រកាសចេញឡាន Land Cruiser ជំនាន់ថ្មី បានលេចធ្លាយហើយ!

រថយន្ត Toyota Land Cruiser 300 Series ដែលជារថយន្តជំនាន់ថ្មីមានការប្រើប្រាស់រចនាបថថ្មីនឹងត្រូវបង្ហាញវត្តមានជាផ្លូវការនៅចុងខែឧសភាឆ្នាំ២០២១នេះ។ នេះបើតាមការបង្ហាញរបស់ឯកសារផ្ទៃក្នុង។

ឯកសារផ្ទៃក្នុងដែលត្រូវបានចែកចាយលើបណ្ដាញ Instagram បានបញ្ជាក់ថា ៖ “ដោយសារការហាមឃាត់ជាលក្ខណៈសកល ហេតុនេះរូបភាពឌីហ្សាញនឹងមិនត្រូវបង្ហាញនៅមុនដំណាច់ខែឧសភាឆ្នាំ២០២១នេះឡើយ។”

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែមពីនេះដែរគេក៏បានដឹងអំពីដំណឹងមួយចំនួនអំពីរថយន្ត Land Cruiser ជំនាន់ថ្មី ជាមួយការលេចធ្លាយឯកសារផ្ទៃក្នុងនេះដែរ។

រថយន្ត Land Cruiser 300 Series នឹងមានបំពាក់ដំបូលអាលុយមីញ៉ូម ដើម្បីអាចជួយសន្សំសំចៃថាមពលប្រេងឥន្ធនៈឲ្យបានល្អប្រសើរជាងមុន តាមរយៈការកាត់បន្ថយទម្ងន់រថយន្ត។

សម្រាប់ទីផ្សារប្រទេសអាហ្វ្រិក ដែលជាប្រភពប្រទេសដែលឯកសារផ្ទៃក្នុងបានលេចធ្លាយនោះ នឹងមានជម្រើសរថយន្តចំនួន ៤ប្រភេទ។ ក្នុងនោះមានប្រភេទ GX-R ដែលមានតែជម្រើសម៉ាស៊ីនម៉ាស៊ូត ខណៈប្រភេទ GR-S នឹងមានទាំងម៉ាស៊ូត និងសាំង។ ហើយក្នុងនោះក៏មានមួយប្រភេទទៀតគឺ ZX ជាប្រភេទថ្លៃជាងគេ នឹងមានជម្រើសម៉ាស៊ីនពីរប្រភេទដូចគ្នា៕

 

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម