មកមើលតម្លៃ Land Cruiser ស៊េរីថ្មី លក់នៅប្រទេសមួយដែលមានលក់មុនគេ

រថយន្ត Land Cruiser ស៊េរីឆ្នាំ២០២២ បានចាប់ផ្ដើមចេញលក់ជាផ្លូវការហើយនៅសហភាពអារ៉ាប់រួម ដោយមានការរៀបចំកម្មវិធីពិសេសមួយដើម្បីប្រគល់រថយន្តជូនអតិថិជន៥០រូបដំបូងនៃរថយន្តជំនាន់ថ្មីនេះផងដែរ។

រថយន្តជំនាន់ថ្មីនេះមានដាក់លក់នៅសហភាពអារ៉ាប់រួមក្នុងតម្លៃចាប់ពីប្រមាណ ៦២ ៥៨០ដុល្លារ ដែលមានតម្លៃថ្លៃជាងស៊េរីមុនប្រមាណ ៤ពាន់ដុល្លារ។ នេះបើផ្អែកតាមវិបសាយផ្លូវការរបស់ Toyota ប្រចាំតំបន់សហភាពអារ៉ាប់រួម។ តម្លៃនេះដែរគឺសម្រាប់ម៉ាស៊ីនចំណុះ ៤,០លីត្រ ៦ស៊ីឡាំង ដែលផលិតកម្លាំងបាន ២៧១សេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដោយឡែកសម្រាប់ទីផ្សារសហភាពអារ៉ាប់រួម ក៏មាននូវជម្រើសម៉ាស៊ីន Twin-Turbo ចំណុះ៣,៥លីត្រ ៦ស៊ីឡាំង ដែលផលិតកម្លាំងបាន ៤០៩សេះ ផងដែរ ដោយវាមានតម្លៃចាប់ពីប្រមាណ ៨១ ១០០ដុល្លារ។ ចំណែកម៉ាស៊ីន Twin-Turbo ចំណុះ៣,៣លីត្រ ដែលជាប្រភេទម៉ាស៊ូតនោះ មិនឃើញមានវត្តមានលើវិបសាយផ្លូវរបស់ Toyota សម្រាប់ទីផ្សារអារ៉ាប់រួមឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម