រថយន្ត Mercedes AMG GT សេរ៊ីថ្មី ២០២២ ចេញជាផ្លូវការ រាងកាន់តែអេម

បន្ទាប់ពីប្រទះឃើញធ្វើតេស្តសាកល្បងជាច្រើនលើកកន្លងទៅ ទីបំផុតរថយន្ត Mercedes AMG GT ប្រភេទទ្វា ៤ សេរ៊ីថ្មី ២០២២ បានធ្វើការបង្ហាញរូបរាងជាផ្លូវការ។

សម្រាប់ផ្នែកខាងក្រៅ រថយន្ត Mercedes AMG GT បានបំពាក់ជាមួយថាសកង់ស្ព័រទំហំ ២០អ៊ីញ សម្រាប់ផ្នែកខាងមុខ និងទំហំ ២១អ៊ីញនៅផ្នែកខាងក្រោយ។ រីឯផ្នែកខាងក្នុង បានបំពាក់ថ្មីជាមួយដៃចង្កូត AMG Performance ដែលមានសេនស័រចាប់សញ្ញា នៅពេលដៃរបស់អ្នកបើកបរមិននៅលើដៃចង្កូត និងប៊ូតុងមុខងារជាច្រើនបន្ថែម រីឯកៅអីខាងក្រោយ បានទទួលការឌីស្សាញបន្ថែមលើកៅអីជាមួយរូបរាងថ្មី ដែលអាចអង្គុយបានសមាជិក ៣នាក់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែមពីនេះ អតិថិជនក៏អាចជ្រើសរើសបន្ថែមនូវកញ្ចប់ Packaged ផ្នែកខាងក្រៅបន្ថែមទៀតផងដែរ រួមមាន៖ Silver Chrome Exterior Package, AMG Exterior Carbon Fiber Package I និង AMG Night Package II ជាមួយប៉ាណាក្រូម និងឡូហ្គូពណ៌ខ្មៅ ផងដែរ។

រថយន្ត Mercedes AMG GT ឆ្នាំ២០២២ ដំណើរការដោយម៉ាស៊ីនចំណុះ ៣,០លីត្រ​ ទំហំ ៦ស៊ីឡាំង Turbocharged រួមជាមួយបច្ចេកវិទ្យា Mild-hybrid។ សម្រាប់ប្រភេទកម្រិតទាប (Lowest version) មានកម្លាំង ៣៦២សេះ និងកម្លាំងរមួល ៥០០ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ ៩វគ្គអូតូ និងប្រព័ន្ធបើកបរប៉ុងពីរ ដែលជួយអោយរថយន្តអាចស្ទុះពីល្បឿន ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៨វិនាទី និងមានល្បឿនអតិបរមា ២៦៩ គីឡូម៉ែត្រក្នុងមួយម៉ោង។

ចំណែកប្រភេទខ្ពស់បំផុត (Higher Version) មានកម្លាំង ៤២៩សេះ និងកម្លាំងរមួល ៥២០ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ ៩វគ្គអូតូ និងប្រព័ន្ធបើកបរប៉ុងពីរ ដែលជួយអោយរថយន្តអាចស្ទុះពីល្បឿន ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៤វិនាទី និងមានល្បឿនអតិបរមា ២៨០ គីឡូម៉ែត្រក្នុងមួយម៉ោង។

សម្រាប់រថយន្ត Mercedes AMG GT ឆ្នាំ២០២២ ផ្តល់នូវជម្រើស ២ម៉ូឌែលគឺ GT43 និង GT53 ព្រមទាំង និងជម្រើសពណ៌ ថ្មី ចំនួន ៣ពណ៌គឺ Metallic blue, Matte blue និង Matte white។ ម៉ូឌែល GT43 មានតម្លៃចាប់ពី ៩១ ០០០ដុល្លារ និង GT53 មានតម្លៃចាប់ពី ១០១ ០០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម