ស្ងាត់ឈឹង Tesla នៅខ្មែរ! តែអាចមកស្គាល់តម្លៃរបស់រថយន្តអគ្គិសនី Tesla ទាំងអស់បាន!

បន្ទាប់ពីលេចរូបរាងអគាររបស់ក្រុមហ៊ុនអគ្គិសនី និងមានការភ្ញាក់ផ្អើល ជជែកវែកញ៉ែកគ្នាជាច្រើនពីក្រុមហ៊ុនអគ្គិសនីរបស់ Tesla តាំងពីចុងខែមីនា ឆ្នាំ២០២១មក រហូតមកដល់ពេលនេះដូចជាស្ងាត់ឈឹងតែម្តងហើយ ប៉ុន្តែនេះក៏ដោយសារតែបញ្ហាជម្ងឺរាតត្បាតកូវីដ-១៩ ក៏ថាបាន។ ទោះជាយ៉ាងេនះក្តី អគាដែលមានឡូហ្គូរបស់ Tesla រួមជាមួយរូបភាពនៃឡានអគ្គិសនីក៏បានលេចរូបរាងរួចរាល់ហើយដែរ។

ប្រភពរូប៖ Cambodia Car Nation

អញ្ចឹងថ្ងៃនេះ យើងមកស្គាល់ពីរថយន្តទាំងមានលក់ និងត្រៀមផលិតទាំងអស់ រួមជាមួយតម្លៃរបស់ Tesla បន្តិតមើល ហើយតម្លៃទាំងនេះជាតម្លៃនៅទីផ្សារសហរដ្ឋអាមេរិច៖

  • Tesla Model S មាន៣ជម្រើសដោយប្រភេទ Long Rang មានតម្លៃចាប់ពី ៧២ ៩០០ដុល្លារ, ប្រភេទ Plaid តម្លៃចាប់ពី ១១២ ៩៩០ដុល្លារ និងប្រភេទ Plaid+ មានតម្លៃចាប់ពី ១៤២ ៩៩០ដុល្លារ
Tesla Model S
  • Tesla Model 3 មាន៣ជម្រើស ដោយប្រភេទ Standard Range Plus មានតម្លៃចាប់ពី ៣៣ ៦៩០ដុល្លារ, ប្រភេទ Long Range តម្លៃចាប់ពី ៤២ ៦៩០ដុល្លារ និងប្រភេទ Performance មានតម្លៃចាប់ពី ៥១ ១៩០ដុល្លារ
Tesla Model 3
  • Tesla Model X មាន២ជម្រើស ដោយប្រភេទ Long Range មានតម្លៃចាប់ពី ៨៣ ១៩០ដុល្លារ និងប្រភេទ Plaid តម្លៃចាប់ពី ១១៣ ១៩០ដុល្លារ
Tesla Model X
  • Tesla Model Y មាន២ជម្រើស ដោយប្រភេទ Long Range មានតម្លៃចាប់ពី ៤៥ ៦៩០ដុល្លារ និងប្រភេទ Performance តម្លៃចាប់ពី ៥៥ ១៩០ដុល្លារ
Tesla Model Y
  • Tesla Roadster មាន២ជម្រើស ដោយប្រភេទ Roaster មានតម្លៃប្រហែល ២០០ ០០០ដុល្លារ និងប្រភេទ Founders Series Roadster មានតម្លៃប្រហែល ២៥០ ០០០ដុល្លារ។
Tesla Roadster
  • Tesla Cybertruck មាន៣ជម្រើស ដោយប្រភេទ ម៉ូទ័រអគ្គិសនី១ មានតម្លៃចាប់ពី ៣៩ ៩០០ដុល្លារ, ប្រភេទ ម៉ូទ័រអគ្គិសនី២ តម្លៃចាប់ពី ៤៩ ៩០០ដុល្លារ និងប្រភេទ ម៉ូទ័រអគ្គិសនី៣ មានតម្លៃចាប់ពី ៦៩ ៩០០ដុល្លារ ប៉ុន្តែរថយន្តនេះ គ្រោងនឹងផលិតនៅចុងឆ្នាំ ២០២២ ឯណោះ។
Tesla Cybertruck
  • Tesla Semi មាន២ជម្រើស ប្រភេទ រយៈចម្ងាយ ៤៨០គ.ម តម្លៃប្រហែល ១៥០ ០០០ដុល្លារ និងប្រភេទរយៈចម្ងាយ ៨០០គ.ម តម្លៃប្រហែល ១៨០ ០០០ដុល្លារ។ ក្រុមហ៊ុនគ្រោងនឹងផលិតនៅក្នុងឆ្នាំ ២០២១ ប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់មានព័ត៌មានអ្វីឡើយ។
Tesla Semi (មិនរួមបញ្ចូលកន្ទុយសណ្តោងក្រោយឡើយ)

សម្រាប់ Tesla នៅកម្ពុជា យើងនឹងបន្តតាមដានបន្ថែមទៀត!

ផ្ទាំងផ្សាយពាណិជ្ជកម្ម
ផ្ទាំងផ្សាយពាណិជ្ជកម្ម