ឡានរបស់ក្រុមហ៊ុន Wuling មួយម៉ូដែលនេះ ជិះបាន ១៥០គីឡូម៉ែត្រមិនចាំបាច់ប្រើសាំង ឯតម្លៃតែជាង ១មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា SIAC-GM-Wuling បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ Wuling Starlight ប្រភេទ Plug-in hybrid ជាមួយតម្លៃលក់ចាប់ពី ១៣ ១៦០ ដុល្លារ ដល់ ១៥ ៤០៥ ដុល្លារនៅទីផ្សារប្រទេសចិន ។

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៨៣៥ ម.ម ទទឹង ១ ៨៦០ ម.ម កំពស់ ១ ៥១៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨០០ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅ មានបំពាក់ប៉ាណាមុខគ្មានស៊ុម ចង្កៀងមុខ-ក្រោយ LED ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានទំហំ ៨,៨ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ សម្រាប់បញ្ជាមុខងារសំខាន់ៗដែលបានបំពាក់នៅលើរថយន្តនេះ ។ លើសពីនេះ កៅអីខាងមុខអាចបង្វិលបាន ១៨០ ដឺក្រេ និងអាចផ្ទុកបាន ៥៤០ លីត្រ ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយ Plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ១០៤ សេះ ផ្គួបជាមួយអាគុយទំហំ ២០,៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១៥០ គីឡូម៉ែត្រ ជាមួយកម្រិតស៊ីប្រេងត្រឹមតែ ៤លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម