ឡានអគ្គិសនីថ្មីរបស់ Kia នឹងលក់តម្លៃចាប់ពីជាង៥ម៉ឺនដុល្លារនៅអង់គ្លេស

ក្រុមហ៊ុន Kia បានបង្ហាញចេញដំណឹងលម្អិតអំពីប្រភេទ និងតម្លៃនៃរថយន្តអគ្គិសនី EV6 ដែលសម្រាប់លក់នៅលើទីផ្សារចក្រភពអង់គ្លេស។

រថយន្ត EV6 នឹងមានតម្លៃចាប់ផ្ដើមពីប្រមាណ ៥៦ ៥០០ដុល្លារ សម្រាប់ប្រភេទធម្មតាដែលប្រើប្រព័ន្ធបើកបរវិលកង់ក្រោយ និងមានតម្លៃថ្លៃបំផុតប្រមាណ ៧១ ៧០០ដុល្លារ សម្រាប់ប្រភេទ GT-Line S ដែលជាប្រភេទមួយខ្លឹមជាងគេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នៅទីផ្សារចក្រភពអង់គ្លេស ប្រភេទធម្មតានៃរថយន្តអគ្គិសនីនេះនឹងមានមកជាស្តង់ដារនូវអាគុយចំណុះ ៧៧,៤គីឡូវ៉ាត់ម៉ោង និងមានម៉ូទ័រអគ្គិសនីមួយដែលអាចផលិតកម្លាំងបាន ២២៦សេះ។ មុខងារលេចធ្លោនៃរថយន្តនេះមានដូចជាយ៉ាន់ទំហំ ១៩អ៊ីញ, មានអំពូលមុខក្រោយ និងអំពូលបំភ្លឺពេលថ្ងៃជាប្រភេទ LED, ប្រើប្រាស់ពូកស្បែក, មានភ្លើងបំភ្លឺខាងក្នុង Ambient Lightning, មានកៅអីកម្ដៅនៅផ្នែកខាងមុខ និងម៉ាស៊ីនត្រជាក់ពីរតំបន់ជាដើម។

បន្ថែមពីនេះដែរប្រភេទធម្មតានឹងមានបំពាក់ដោយមុខងារជំនួយដល់ការបើកបរជាច្រើនដូចជាមុខងារជំនួយពេលបើកបរលើផ្លូវហាយវ៉េ, មុខងារជៀសការប៉ះទង្គិចពីខាងមុខ និងមុខងារជាច្រើនទៀត ហើយនៅលើប្រភេទថ្លៃៗនៃរថយន្តនេះក៏មានបំពាក់ដោយបច្ចេកវិទ្យាទំនើបៗផ្សេងទៀតលើសពីប្រភេទធម្មតាផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម