ឡានអគ្គិសនី និង SUV របស់ Hyundai លេចមុខក្នុងរឿង Spider-Man: No Way Home

ក្រុមហ៊ុន Hyundai បានធ្វើការប្រកាសអំពីវត្តមាននៃរថយន្តប្រភេទអគ្គិសនី loniq 5 និងរថយន្ត SUV ម៉ូឌែល Tucson របស់ខ្លួន នៅក្នុងរឿង Spider-Man: No Way Home ឬ មនុស្សពីងពាង: មកផ្ទះលែងកើត ដែលត្រៀមនឹងចាក់បញ្ជាំងនាថ្ងៃទី ១៧ ខែធ្នូ ខាងមុខនេះ។

ក្រៅពីបង្ហាញខ្លួននៅក្នុងខ្សែភាពយន្ត រថយន្តនេះក៏បង្ហាញខ្លួននៅក្នុងវីដេអូស្ព័តពាណិជ្ជកម្ម(TV spot) ជាមួយ Spider-Man ដែលសម្តែងដោយលោក Tom Holland និងមិត្តរបស់គាត់ Ned Leeds ដែលសម្តែងដោយលោក Jacob Batalon ផងដែរ។ វីដេអូស្ព័តពាណិជ្ជកម្មនេះដែលមានរយៈពេល ៩០វិនាទីនេះ ត្រូវបានអោយឈ្មោះថា “Only Way Home” ដោយបានដឹកនាំដោយលោក Jon Watts។ លើសពីនេះ វីដែអូរយៈពេល ៣០វិនាទីថ្មី នឹងត្រូវបានចាក់បង្ហាញនៅលើកញ្ចក់ទូរទស្សន៍នៅសហរដ្ឋអាមេរិច, អ៊ឺរ៉ុប, ចិន, រុស្សី និងប្រទេសផ្សេងៗ រហូតដល់ខែមករា ឆ្នាំ២០២២។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់អ្នកគាំទ្រខ្សែភាគយន្ត Spider-Man និងក្រុមហ៊ុន Hyundai នឹងមានឱកាសទទួលបានផ្ទាំងរូបភាពពិសេស(Special Edition Poster) នៃខ្សែភាគយន្តដែលចូលរួមដោយរថយន្ត loniq 5 ក៏ដូចជាផ្ទាំងរូបភាពជាច្រើនបន្ថែមទៀតផងដែរ។ រីឯរថយន្ត Tucson នឹងបង្ហាញខ្លួននៅក្នុងវីដេអូស្ព័តពាណិជ្ជកម្មមួយផ្សេងទៀតដែលមានរយៈពេល ៣០វិនាទី ដែលបង្ហាញពីឈុតឆាកសំខាន់ៗពីខ្សែភាគយន្តជាមួយលោក Tom Halland(Spider-Man)។

សូមបញ្ជាក់ផងដែរថា ខ្សែភាគយន្ត Spider-Man: No Way Home គឺជាសមាជិកទី៣ ថ្មីនៃរឿង Trilogy បច្ចុប្បន្នរបស់ Sony Pictures និង Marvel Studio បន្ទាប់ពី Spider-Man: Homecoming (២០១៧) និង Spider-Man: Far From Home (២០១៩)៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម