ឡាន Tesla ជាង ១០ម៉ឺនគ្រឿង អាចមានបញ្ហាបូមមុខ

រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេជាតិ National Highway Traffic Safety Administration ហៅកាត់ថា NHTSA បានបើកការស៊ើបអង្កេតជាផ្លូវការមួយ ទៅលើរថយន្ត Teslas ប្រមាណ ១១៥ ០០០គ្រឿង ដែលអាចមានបញ្ហាបូមមុខ។

យោងតាម ​​NHTSA បានទទួលពាក្យបណ្តឹងចំនួន ៤៣ ករណី អំពីរថយន្ត Tesla Model S ស៊េរីឆ្នាំ ២០១៥-២០១៧ និង រថយន្ត Tesla Model X ស៊េរីឆ្នាំ ២០១៦-២០១៧ ពាក់ព័ន្ធនឹងបញ្ហាបូមមុខ ដែលអាចធ្វើឲ្យខូចដល់សម្បកកង់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រដ្ឋបាលផ្នែកសុវត្ថិភាពខាងលើបានឲ្យដឹងថា បណ្តឹងចំនួន ៣២ ករណី ដែលខ្លួនបានទទួល ពាក់ព័ន្ធនឹងការខូចដែលបានកើតឡើងក្នុងពេលបើកបរល្បឿនយឺត ខណៈ ១១ ករណីទៀត បានកើតឡើងនៅពេលបើកបរធម្មតា។ បន្ថែមពីនេះ បណ្តឹងចំនួន ៨ ករណីទៀត ត្រូវបានចោទជុំវិញបញ្ហាដដែលនេះ។

គួរឲ្យដឹងថា ព័ត៌មាននៃការស៊ើបអង្កេតរបស់ NHTSA កើតឡើងក្នុងរយៈពេលត្រឹមតែ ៤សប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីរថយន្ត Model S និង Model X មួយចំនួនដែលផលិតនៅរោងចក្រ Fremont ហើយនាំចេញទៅប្រទេសចិន ត្រូវបានប្រមូលមកវិញ ដោយសារបញ្ហាបូមពីរផ្សេងគ្នា ដែលអាចបណ្តាលឲ្យខូចទាំងបូមមុខ និងក្រោយ បន្ទាប់ពីអុកខ្លាំង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម