អនាគត ឡានតូយ៉ូតា នឹងមានមុខងារសម្រាប់ដឹងថា អ្នកណាចង់ចូលបន្ទប់ទឹក ពេលកំពុងបើកបរ!

ដោយសារតែការធ្វើដំណើរកំសាន្ត និងការងារដែលមានរយៈចម្ងាយឆ្ងាយជាមួយក្រុមគ្រួសារ បងប្អូន មិត្តភក្កិជាដើម គឺតែងតែចង់ចូលបន្ទប់ទឹក និងជាពិសេសគឺកូនក្មេងតែម្តង។ ហើយមានអ្នកខ្លះក៏អៀនច្រើន មិនហ៊ាននិយាយ នៅតែទ្រាំ ចុះបើមានមុខងារនេះ មិនដឹងជាស្រួលម៉េចទេ មិនចាំបាច់ប្រាប់ទេ គឺអ្នកបើកបរដឹងថាអ្នកចង់ចូលបន្ទប់ទឹក ហើយអាចស្វែងរកទីកន្លែង ឬផ្លូវទៅកាន់ទីកន្លែងចូលបន្ទប់ទឹកសាធារណៈដែលជិតលោកអ្នកបំផុត។ ស្តាប់ទៅដូចជា អស់សំណើរដែរ ក៏បន្តែវាជាបច្ចេកវិទ្យា និងការផ្តល់នូវភាពងាយស្រួលសម្រាប់ដំណើរកំសាន្ត ការងារ ឬអាជីវកម្មដើម។ ដើម្បីដោះស្រាយ នូវបញ្ហា ឥឡូវនេះក្រុមហ៊ុនតូយ៉ូតា បានបញ្ជាក់ថា ខ្លួនបានចាប់ផ្តើមចុះប៉ាតង់ថ្មីលើមុខងារ ‘ត្រូវការចូលបន្ទប់ទឹក’ នៅសហរដ្ឋអាមេរិច។

ប្រព័ន្ធនេះវានឹងធ្វើការនៅលើកៅអីអង្គុយ ដែលមានសេនស័រ និងកាំមារ៉ា សម្រាប់ចាប់យករូបភាពទឹកមុខ ក៏ដូចជាចាប់យករូបភាពនោះមកវិភាគដោយ មុខងារកម្មវិធីឆ្លាតវៃ AI ដើម្បីប្រាកដថាអ្នកចង់ចូលបន្ទប់ទឹក។ បន្ទាប់មក វានឹងបង្ហាញកម្រិតនៃការចង់ចូលបន្ទប់ទឹករបស់អ្នក រួចបញ្ជូនទៅកាន់ប្រព័ន្ធកំសាន្ត។ កម្មវិធីឆ្លាតវៃ AI ក៏នឹងធ្វើការវិភាគលើការចាប់ហ្រ្វាំងរថយន្តរបស់អ្នកបើកបរ ការជាន់បន្ថែមបន្ថយល្បឿន និងរយៈចម្ងាយដែលបានបើកបរដោយមិនឈប់ ដើម្បីដឹងថា អ្នករួមដំណើរចង់ចូលបន្ទប់ទឹក។ ទាំងនេះជាអ្វី ដែលមានសម្រាប់អនាគត ប៉ុន្តែយើងនឹងរង់ចាំមើលបន្តទៀត ហើយជាពិសេសសម្រាប់ទីផ្សារកម្ពុជា…

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្ទាំងផ្សាយពាណិជ្ជកម្ម