អ្នកវិភាគរបស់អាមេរិក៖ តម្លៃប្រេងសាំង និងម៉ាស៊ូត នឹងបន្តធ្លាក់ចុះនៅឆ្នាំ ២០២៤

[បរទេស] កាលពីពេលថ្មីៗនេះ យោងតាមគេហទំព័រ GasBuddy គឺជាក្រុមហ៊ុនផ្នែកវិភាគ តាមដានតម្លៃឧស្ម័នកំពុងព្យាករណ៍តម្លៃប្រេងសាំង និងប្រេងម៉ាស៊ូតសម្រាប់ឆ្នាំ ២០២៤ ដោយពួកគេរំពឹងថាតម្លៃជាមធ្យមជាតិប្រចាំឆ្នាំនៃប្រេងសាំងមួយហ្គាឡុងនឹងធ្លាក់ចុះពី ៣,៥១ ដុល្លារទៅ ៣,៣៨ ដុល្លារនៅឆ្នាំក្រោយនៅសហរដ្ឋអាមេរិក។

ក្រុមហ៊ុនខាងលើរំពឹងថា សហរដ្ឋអាមេរិកនឹងចំណាយប្រាក់សរុបចំនួនប្រមាណ ៤៤៦,៩ ពាន់លានដុល្លារលើប្រេងសាំង គិតជាធម្យមក្នុងមួយគ្រួសារចំនាយប្រហែល ២ ៤០៧ ដុល្លារ ដោយតួលេខនេះមានការធ្លាក់ចុះ ២% ពីឆ្នាំ ២០២៣ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

GasBuddy បង្ហាញថាតម្លៃមធ្យមជាតិសម្រាប់សាំងមួយហ្គាឡុងអាចធ្លាក់ចុះក្រោម ៣ ដុល្លារក្នុងរដូវរងានេះ មុនពេលឈានដល់ ៤ ដុល្លារក្នុងមួយហ្គាឡុងឆ្ពោះទៅដើមរដូវក្តៅ។ តម្លៃខ្ពស់បំផុតត្រូវបានរំពឹងទុកនៅក្នុងខែឧសភា នៅពេលដែលមធ្យមភាគជាតិអាចឡើងខ្ពស់រហូតដល់ ៣,៨៩ ដុល្លារក្នុងមួយហ្គាឡុង ។ ខណៈតម្លៃប្រេងម៉ាស៊ូតមានតម្លៃជមធ្យមភាគជាតិ ៣,៨៧ ដុល្លារក្នុងមួយហ្គាឡុង ។

មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងព័ត៌មានផ្សេងទៀត គេហទំព័រដដែលបាននិយាយថា រថយន្តអគ្គិសនីកំពុងជួយកាត់បន្ថយការប្រើប្រាស់ប្រេងសាំងបន្តិចម្តងៗ ទោះជាយ៉ាងណាក៏ដោយពួកគេមើលឃើញថា “ការផ្លាស់ប្តូរទៅប្រើបាស់រថយន្តអគ្គិសនីសុទ្ធមានការយឺតយ៉ាវនៅឆ្នាំ ២០២៤ និងអាចបន្តដល់ឆ្នាំ ២០២៥” ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម