ថ្មីៗនេះក្រុមហ៊ុន តូយ៉ូតា បានប្រកាសបញ្ចុះតម្លៃលើគ្រឿងបន្លាស់សុទ្ធរបស់ខ្លួនមួយចំនួន ដល់ទៅ៥០%ឯណោះ។ យោងតាមការប្រកាសនេះ គ្រឿងបន្លាស់ទាំងអស់នោះ មានច្រើនប្រភេទផ្សេងៗគ្នា ត្រូវស្ទើរតែគ្រប់ស៊េរីរថយន្តទាំងអស់មិនថា ចាស់ឬថ្មីនោះទេ។ ជាឳកាសចំនេញខ្លាំងមែនទែន ហើយបើចង់ដឹងថាតើតម្លៃ គ្រឿងបន្លាស់ដែលលោកអ្នកត្រូវការ មានការបញ្ចុះតម្លៃ៥០% ដែរឬអត់ គឺគ្រាន់តែអនុវត្តន៍ដូចខាងក្រោម៖
- ទាក់ទងទៅខាងក្រុមហ៊ុន ផ្ទាល់ ៖ តាម Facebook Page ផ្លូវការ (ចុចទីនេះ) ឬ លេខ ០១៧ ២២២ ៤៥៥
- ផ្ញើរលេខតួររថយន្តដែលមានស្រាប់នៅលើកាតគ្រីដើម្បីធ្វើការពិនិត្យរកគ្រឿងបន្លាស់ (Frame Number)
បន្ទាប់ពីពិនិត្យរួចរាល់ ក្រុមការងារបច្ចេកទេសខាងគ្រឿងបន្លាស់របស់ក្រុមហ៊ុននឹងទាក់ទងទៅកាន់អ្នកទាំងអស់គ្នាវិញ។
ឆ្លៀតឳកាសដ៏ពិសេសនេះ សូមជម្រាបជូនអ្នកទាំងអស់គ្នាផងដែរថា គ្រឿងបន្លាស់ជាទូទៅគឺមានច្រើនណាស់ក្នុងទីផ្សារ ហើយយើងពិតជាពិបាកធ្វើការកំណត់ថាតើ មួយណាពិត មួយណាក្លែងក្លាយណាស់។ ផ្ទុយទៅវិញបើយើងជ្រើសរើសចំគ្រឿងបន្លាស់ក្លែងក្លាយ នោះវានឹងផ្តល់ផលវិបាកខ្លាំងមែនទែន ដែលអាចបណ្តាលអោយខូចរថយន្តលើសដើម ឬបើធ្ងន់ធ្ងរនោះ គឺគ្រោះថ្នាក់ដល់យើងផ្ទាល់តែម្តង។ ដូច្នេះគួរជ្រើសរើសគ្រឿងបន្លាស់សុទ្ធរបស់ក្រុមហ៊ុន តួរយ៉ាងក្រុមហ៊ុន តូយ៉ូតា ដែលគេមានលក់គ្រឿងបន្លាស់សុទ្ធពីរោងចក្រតូយ៉ូតា ដែលធានាបាននូវគុណភាពល្អ។ ជាងនេះទៅទៀតក្រុមហ៊ុនក៏មានផ្តល់ជូននូវការធានាចំពោះគុណភាពគ្រឿងបន្លាស់ដែលលក់ជូនទៅអោយអតិថិជនផងដែរ។
ចុងក្រោយ កុំភ្លេចណាបើមានបញ្ហាគ្រឿងបន្លាស់អាច Chat ឬCall ទៅក្រុមហ៊ុនផ្ទាល់ ហើយបើចង់ប្តូរប្រេង ឬជួសជុលផ្នែកណាមួយនៃរថយន្តក៏អាចទៅយានដ្ឋានផ្ទាល់បានដែរ។ សូមអរគុណ
អត្ថបទក្រុមហ៊ុន