ទីបំផុត Aston Martin ចាប់ផ្ដើមផលិតឡាន SUV ដំបូងរបស់ខ្លួន

ជំងឺ​កូវីដ​១៩​បាន​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់ Aston Martin យ៉ាង​ធ្ងន់ធ្ងរ​ដោយ​ក្រុមហ៊ុន​បាន​រាយការណ៍​អំពី​ការ​ខាត​បង់​ទឹក​ប្រាក់​ដល់ ១៤៦​លាន​ដុល្លារ​ ក្នុង​ត្រីមាស​ដំបូង​នៃ​ឆ្នាំ ២០២០។ ក្រោយ​ទទួល​បាន​ប្រាក់​ជំនួយ ៦៦៣​លាន​ដុល្លារ រួច​មក ក្រុមហ៊ុន​បាន​សម្រេច​​ផ្ដោត​លើ​ការ​បញ្ចេញ​លក់​រថយន្ត SUV របស់​ខ្លួន ដោយ​ពេល​នេះ​រថយន្ត​ត្រូវ​បាន​ចាប់​ផ្ដើម​ផលិត​ជា​ផ្លូវ​ការ​នៅ​រោងចក្រ​ស្ថិត​នៅ​ប្រទេស​វេល។

​​ជា​មួយ​ការ​ចាប់​ផ្ដើម​ការ​ផលិត​នា​ពេល​នេះ គេ​រំពឹង​ថា​អតិថិជន​នឹង​ចាប់​ផ្ដើម​ទទួល​បាន​រថយន្ត Aston Martin DBX ចាប់​ពី​ចុង​ខែ​កក្កដា​នេះ ដែល​អតិថិជន​នៅ​អឺរ៉ុប​នឹង​ទទួល​បាន​មុន​គេ។ បន្ទាប់​មក​នៅ​ត្រីមាស​ទី​បី SUV នេះ​អាច​នឹង​ទៅ​ដល់​ទឹក​ដី​សហរដ្ឋអាមេរិក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត DBX ដំបូង​គេ​មាន​តែ​ជម្រើស​ម៉ាស៊ីន V8 ដែល​វា​មាន​តម្លៃ​ចាប់​ពី ១៩២ ៩៨៦​ដុល្លារ នៅ​សហរដ្ឋអាមេរិក។ បន្ត​បន្ទាប់​មក​ទៀត​ ក្រុមហ៊ុន​នឹង​បន្ថែម​ប្រភេទ Hybrid និង​ប្រភេទ V12 ដែល​មាន​កម្លាំង​ខ្លាំង​ដាច់​គេ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម