Toyota ចេញឡាន Corolla Sedan GR Sport ថ្មី តុបតែងរឹតតែអេម

Toyota បានបន្តបន្ថែមម៉ូដែល GR Sport របស់ខ្លួន សម្រាប់ត្រកូល Corolla សម្រាប់ទីផ្សារអឺរ៉ុប គឺ Corolla Sedan GR Sport។

ចូលរួមជាមួយ Corolla Hatchback និង Corolla Touring Sports រថយន្ត Corolla Sedan GR Sport នេះបានបន្ថែមការតុបតែងទាំងផ្នែកខាងក្រៅ និងខាងក្នុង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ផ្នែកខាងក្រៅ Corolla Sedan GR Sport បានប្តូរការបំពាក់ក្រូមេដែលមានលើ Corolla ធម្មតា ទៅជាពណ៌ខ្មៅរលោងសឹងមួយជុំរថយន្ត រួមទាំងនៅលើប៉ាណាមុខ និង គម្របកញ្ចក់ចំហៀង ជាដើម។ បន្ថែមពីនេះ វាក៏បានបំពាក់យ៉ាន់ Alloy ទំហំ ១៧អ៊ីញ ដែលមានពណ៌បញ្រ្ចាសគ្នា ព្រមទាំងមានគម្របយ៉ាន់ពណ៌ក្រហមទៀតផង។

មិនតែប៉ុណ្ណោះ Toyota បានបន្ថែមពណ៌ថ្មីមួយសម្រាប់ត្រកូល Corolla GR Sport គឺពណ៌ប្រផេះ Dynamic Grey ហើយអតិថិជនក៏អាចជ្រើសរើសពណ៌ចំនួន ៧ ផ្សេងទៀតដែរ។

ទោះជាយ៉ាងណា Corolla Sedan GR Sport នៅតែផ្តល់ជម្រើសម៉ាស៊ីនចំនួន ២ ដូច Corolla ដទៃទៀតដែរ គឺ ម៉ាស៊ីន Hybrid ចំណុះ ១,៨លីត្រ និងម៉ាស៊ីនសាំងចំណុះ ១,៦លីត្រ។ រថយន្តនេះនឹងចាប់ផ្តើមផលិតនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០ ហើយចាប់ផ្តើមមានលក់ នៅខែមករា ឆ្នាំ២០២១៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម