កាលពីខែមិថុនាកន្លងទៅ Isuzu អាចលក់រថយន្តបាន ១៦ ៦៦១គ្រឿង ដែលបាននាំមុខម៉ាក Toyota ជាលើកដំបូង ដោយលក់បានច្រើនជាង Toyota ជិត ៣៣០០គ្រឿង។
យ៉ាងណាក្ដីបើគិតចាប់ពីដើមឆ្នាំ ២០២០ មកដល់ខែមិថុនា ក្រុមហ៊ុន Toyota អាចលក់រថយន្តបានសរុបដល់ទៅ ៩៤ ២២២គ្រឿង ស្ថិតនៅលំដាប់ថ្នាក់លេខមួយ។ ចំណែកឯ Isuzu វិញស្ថិតនៅលំដាប់លេខ២ ជាមួយចំនួនលក់ ៧៦ ០៥៤គ្រឿង តាមពីក្រោយដោយ Honda ដែលលក់រថយន្តបាន ៤១ ៣២៦គ្រឿង។
បញ្ជាក់ថា Toyota បានបាត់បង់តំណែងកំពូលប្រចាំខែមិថុនា ធ្វើឲ្យ Isuzu នាំមុខជាលើកដំបូង ក៏ដោយសារចំនួនលក់របស់ Toyota កាលពីខែមិថុនាមានការធ្លាក់ចុះដល់ ៥៣,៨% ធៀបនឹងខែមិថុនាឆ្នាំមុន ដែលលក់រថយន្តបាន ១៣ ៣៦៦គ្រឿងប៉ុណ្ណោះ។ ចំណែក Isuzu បែរជាមានកំណើនចំនួនលក់ ២៦,១% ធៀបនឹងឆ្នាំមុន៕