Ford Ranger Raptor ត្រូវបានគេរំពឹងទុកថានឹងមានលក់លើទីផ្សារសហរដ្ឋអាមេរិកក្នុងពេលខាងមុខ ប៉ុន្តែដោយសាររង់ចាំយូរពេកទៅ ក្រុមហ៊ុនចែកចាយរថយន្ត Ford ឈ្មោះ Long McArthur បានចាប់ផ្ដើមដាក់លក់ Ford Ranger ដែលបានកែច្នៃរូបរាងដូចជាប្រភេទ Raptor អ៊ីចឹង។
Ford Ranger ដែលមានមុខមាត់ស្រដៀងនឹង Ranger Raptor គឺក្រោយពីវាបានប្រើប្រាស់កញ្ចប់កែរូបរាងឈ្មោះថា Ranger Baja Off Road ដែលមានតម្លៃ ១ ម៉ឺនដុល្លារ។ មួយកញ្ចប់នេះគឺរួមមានកាងខាងមុខរបស់ម៉ាក Bushwackerm ដែលស្រដៀងនឹងកាងលើ Ranger Raptor។
បន្ថែមពីនេះមានដំឡើងនូវគ្រោងនៅផ្នែកខាងក្រោយ, មានបិទអក្សរថា “Ranger Baja” ដែលប្រើប្រាស់ការឌីហ្សាញស្រដៀងនឹងអក្សរនៅលើ Ranger Raptor។ ក្នុងកញ្ចប់នេះក៏មានកង់ Fuel Tactic ដែលមានទំហំ ១៨ អ៊ីញ និងសម្បកកង់ Off-Road ទំហំ ៣៣ អ៊ីញ រួមជាមួយបន្ថែមបូមជួរខាងមុខទំហំ ២ អ៊ីញប្រភេទ Pro-Comp និងបូមក្រោយជាប្រភេទ Fox 2.0៕