កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ នៅអគារតាំងបង្ហាញផ្លូវការរបស់ Audi Cambodia បានធ្វើការនាំយករថយន្តប្រភេទ Sedan ដ៏ទំនើប A6 និង A7 Sportback ២០២០ មកលក់ជាផ្លូវការជាលើកដំបូងសម្រាប់កម្ពុជា។
សម្រាប់រថយន្ត Audi A6 ២០២០ មាន ជម្រើសម៉ាស៊ីនសាំង ២ប្រភេទគឺម៉ាស៊ីន ៣,០លីត្រ 55 TFSI quattro ប្រើប្រាស់ស៊ីឡាំង ៦ Turbocharged កំលាំង ៣៤០សេះ ។ ចំណែកជម្រើស ២,០លីត្រ 45 TFSI ប្រើប្រាស់ស៊ីឡាំង ៤ Turbocharged កំលាំង ២៤៥សេះ។ ជម្រើសទាំង ២ប្រើប្រាស់ប្រអប់លេខ ៧វគ្គស្វ័យប្រវត្តិ S-tronic និងទំហំកង់ ១៨អុីញបែបស្ព័រដូចគ្នា។
រថយន្ត Audi A6 ២០២០ បំពាក់ជាមួយចង្កៀងមុខ Matrix LED យ៉ាងទាក់ទាញជាមួយមុខងារដ៏សំបូរបែប។ ផ្នែកខាងក្នុងវិញកាន់តែទាក់ទាញ ជាមួយរចនាបទយ៉ាងប្រណិត និងផាសុកភាព។ ប្រព័ន្ធបង្ហាញពហុព័ត៌មាន ៧អុីញ ភ្លឺច្បាស់ល្អ រីឯដៃចង្កូតស្រោបស្បែកងាយស្រួលចាប់កាន់ និងបញ្ជារជាមួយមុខងារយ៉ាងច្រើន។ កាន់តែពិសេសជាមួយអេក្រង់ភ្លោះ ទំហំ ៨,៨ អុីញ HD និង ៨,៦អុីញនៅខាងក្រោម ហើយលោកអ្នកអាចរីករាយកំសាន្តជាមួយឧបករណ៌បំពងសម្លេង ១០ចំណុច កំលាំង ១៨០វ៉ាត់។
និយាយពីរថយន្ត Audi A7 Sportback ២០២០ វិញកាន់តែពិសេសប្រើប្រាស់ម៉ាស៊ីន ៣,០លីត្រ 55 TFSI quattro ប្រើប្រាស់ស៊ីឡាំង ៦ Turbocharged កំលាំង ៣៤០សេះ អាចបើកបរល្បឿនអតិបរមារហូតដល់ ២៥០គ.ម/ម សន្ទុះល្បឿនពី ០ – ១០០គ.ម/ម ត្រឹមរយះពេល ៥,៣ វិនាទី។ រថយន្តនេះមានទំហំកង់ ១៩អុីញ បែបស្ព័រ។
កាន់តែលេចធ្លោរ និងទាក់ទាញដោយសារចង្កៀងមុខប្រើប្រាស់ប្រភេទ HD Matrix LED ជាមួយការរចនាយ៉ាងទំនើបជាមួយភ្លើងបំភ្លឺពេលថ្ងៃ លក្ខណះឆ្នូតៗ និងមានចលនាភ្លើងប្រដេញពេល បិទ/បើក សោរ ទាំងមុខភ្លើងមុខ និងក្រោយរថយន្ត។ ភាពលេចធ្លោរមួយទៀតគឺមានបំពាក់កាងខ្យល់ខាងក្រោយ ដែលអាចបញ្ជារ បិទ/បើក យ៉ាងទំនើប និងអ្វីដែលសំខាន់គឺប្រើប្រាស់កញ្ជាក់ទ្វាលក្ខណះគ្មានស៊ុម (Frame-less) នេះបញ្ជាក់អោយកាន់តែច្បាស់ពីលក្ខណះបែបស្ព័ររបស់រថយន្តប្រភេទនេះ។
ផ្នែកខាងក្នុង បង្កើនអារម្មណ៌ប្រណិតភាព និងទំនើបបំផុត ដោយបំពាក់ជាមួយអេក្រង់បង្ហាញពហុព័ត៌មានទំហំរហូដល់ទៅ ១២,៣ អុីញ និងប្រើប្រាស់អេក្រង់កំសាន្តភ្លោះផងដែរ ដែលមានទំហំ ៨,៨អុីញនៅផ្នែកចំបងខាងលើ និង ៨,៦អុីញនៅផ្នែកខាងក្រោម។
បើនិយាយពីសម្លេងវិញ រឹតតែអស្ចារ្យ ប្រើប្រាស់ប្រភេទឧបករណ៌បំពងសម្លេងប្រភេទ Bang & Olufsen ១៦ចំណុច កំលាំង ៧០៥វ៉ាត់ បច្ចេកវិទ្យាសម្លេង 3D។
ផ្តល់នូវសុវត្ថិភាពខ្ពស់បំផុត ដោយសាររថយន្តនេះភ្ជាប់មកជាមួយកាម៉េរ៉ាមូយជុំរថយន្តលក្ខណះ 3Dផងដែរ និងប្រើប្រាស់បច្ចេកវិទ្យាខ្សែបន្ទាត់រេតាមចង្កូតពេលចង់ថយក្រោយបានយ៉ាងច្បាស់។
ដើម្បីជ្រាបកាន់តែច្បាស់ លោកអ្នកអាចធ្វើការទស្សនារថយន្តដោយផ្ទាល់ និងទទួលាបការពន្យល់លម្អឹតពីលក្ខណះពិសេសពីអ្នកជំនាញរបស់ Audi Cambodia ដែលមានទីតាំងស្ថិតនៅកែងផ្លូវ មហាវិថីព្រះមុនីវង្ស និងផ្លូវ ៤២២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ឬលេខទូរស័ព្ទ ០២៣ ២២២ ២០៤។