ឡានស្ព័រម៉ាស៊ីន៨ Lexus IS F ទំនងនឹងបង្ហាញខ្លួនវិញ

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Lexus បានប្រកាសចេញរថយន្ត IS ស៊េរីឆ្នាំ២០២១ ជាផ្លូវការ ដែលទទួលបានការឌីហ្សាញថ្មី, កែកុនប្រព័ន្ធជើងក្រោម, ធ្វើឲ្យប្រព័ន្ធចង្កូតប្រសើរជាងមុន ហើយមានទាំងជម្រើសម៉ាស៊ីន៤ និងម៉ាស៊ីន៦។ ទោះជាយ៉ាងណា អ្វីដែលខ្វះគឺ ម៉ូដែល IS F ដែលបំពាក់ម៉ាស៊ីន៨។

យោងតាមរបាយការណ៍ពីទស្សនាវដ្តីជប៉ុន Best Car បានឲ្យដឹងថា Lexus IS F ថ្មី ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួនវិញ នៅខែវិច្ឆិកា ឆ្នាំ២០២០ នេះតែម្តង។ វានឹងបំពាក់ម៉ាស៊ីនចំណុះ ៥,០លីត្រ naturally aspirated V8។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា ម៉ាស៊ីន V8 ខាងលើនេះ Lexus បានបំពាក់លើម៉ូដែល RC F Coupe រួចទៅហើយ ដែលបង្កើតកម្លាំងបាន ៤៧២សេះ ប៉ុន្តែ Best Car អះអាងថា នៅលើ IS F វានឹងបង្កើតកម្លាំងដល់ ៤៧៤សេះឯណោះ។

ជាមួយគ្នានេះដែរ អ្វីដែលគួរឲ្យចាប់អារម្មណ៍គឺ ថ្មីៗនេះ Lexus បានចុះប៉ាតង់ឈ្មោះ IS 500 នៅអាមេរិកខាងជើង ដែលបង្ហាញថា រថយន្ត IS បំពាក់ម៉ាស៊ីន V8 នឹងបង្ហាញខ្លួន ហើយស្ថិតនៅក្រោមរថយន្ត IS F៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម