Ford បញ្ជាក់ថាឡាន F-150 ប្រភេទអគ្គិសនី នឹងមានកម្លាំងលើសពី ៤៥០សេះ

Ford បាន​បញ្ចេញ​វីដេអូ Teaser ​ថ្មី​មួយ​សម្រាប់​រថយន្ត​ F-150 អគ្គិសនី និង​បាន​ប្រកាស​ពី​ផែនការ​ផលិត​រថយន្ត​នេះ​នៅ​រោងចក្រ​ថ្មី​ក្នុង​រដ្ឋ​ Michigan សហរដ្ឋអាមេរិក​ផង​ដែរ ដែល​នឹង​ចាប់​ផ្ដើម​ពី​ពាក់​កណ្ដាល​ឆ្នាំ ២០២២។

ក្រុមហ៊ុន​រថយន្ត​អាមេរិក​នេះ​មិន​បាន​និយាយ​អ្វី​ច្រើន​អំពី​រថយន្ត​​ភីកអាប់​អគ្គិសនី​របស់​ខ្លួន​នោះ​ទេ ប៉ុន្តែ​បាន​បញ្ជាក់​ថា​វា​នឹង​មាន​បំពាក់​នូវ​ម៉ូទ័រ​អគ្គិសនី​ចំនួន​ពីរ ដែល​អាច​ផលិត​កម្លាំង​បាន​លើស​ពី​រថយន្ត F-150 ដែល​មាន​នា​ពេល​បច្ចុប្បន្ន​ទៅ​ទៀត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នេះ​មាន​ន័យ​ថា​ F-150 អគ្គិសនី នឹង​មាន​កម្លាំង​ខ្លាំង​ជាង​រថយន្ត F-150 Raptor ឆ្នាំ ២០២០ ដែល​មាន​​ម៉ាស៊ីន EcoBoost ៣,៥លីត្រ ៦ស៊ីឡាំង ផលិត​កម្លាំង​បាន ៤៥០សេះ។ Ford បាន​សន្យា​ថា​រថយន្ត F-150 ប្រភេទ​អគ្គិសនី​នឹង​បង្កើន​សន្ទុះ​បាន​លឿន ហើយ​អាច​សណ្ដោង​បាន​ធ្ងន់​ទៀត​ផង៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម