ស្ងាត់ៗ មេ Tesla ប្រកាសក្តែងៗថា ផ្លូវក្រោមដីសម្រាប់ឡានអត់មនុស្សបើក ជិតរួចរាល់ហើយ!

មេក្រុមហ៊ុនរថយន្តអគ្គិសនីអាមេរិក Tesla លោក Elon Musk បានបង្ហោះសារលើបណ្តាញសង្គមរបស់ខ្លួន ដោយអះអាងថា ផ្លូវក្រោមដីដំបូងបង្អស់របស់ក្រុមហ៊ុន The Boring Company នៅក្នុងទីក្រុង Las Vegas ត្រូវបានសាងសង់ជិតរួចរាល់ហើយ។

ផ្លូវក្រោមដីចំនួន ២ ដែលសាងសង់ដោយក្រុមហ៊ុន The Boring Company ស្ថិតនៅក្រោមមជ្ឈមណ្ឌល Las Vegas Convention Center ហើយនឹងអនុញ្ញាតឲ្យធ្វើដំណើរពីចុងម្ខាងនៃមជ្ឍមណ្ឌល ទៅចុងម្ខាងទៀត ក្នុងរយៈពេលមិនដល់ ២នាទីឡើយ ខណៈការធ្វើដំណើរថ្មើរជើងធម្មតា គឺប្រើពេល ១៥នាទី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា ការជីកផ្លូវក្រោមដីបានរួចរាល់ជាស្ថាពរ កាលពីខែឧសភា ហើយគម្រោងបានកំណត់ឲ្យប្រព័ន្ធផ្លូវក្រោមដីបើកដំណើរការ សម្រាប់ព្រឹត្តិការណ៍ 2021 Consumer Electronics Show (CES) ក្នុងខែមករា ឆ្នាំ២០២១។

ផ្លូវក្រោមដីខាងលើត្រូវបានសាងសង់អស់ទឹកប្រាក់ ៥២,៥លានដុល្លារ ហើយនៅពេលដែលរួចរាល់ វានឹងអាចឲ្យដឹកអ្នកដំណើរដល់ទៅ ៤ ៤០០នាក់ក្នុងមួយម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម