មើលដំណើរការផលិតរថយន្តតម្លៃខ្ទង់ ២ លានដុល្លារ ដែលមួយគ្រឿងៗស៊ីពេលរាប់ខែ

ការ​ផលិត​​ Chiron ​​​​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ឡើយ​​ដោយ​ត្រូវ​ប្រើ​កម្លាំង​មនុស្ស​ ២០ នាក់​លើ​ការ​​ដំឡើង​ និង ចំណាយ​ពេល​ ៦ ខែ​ គិត​ចាប់​តាំង​ពី​ការ​ចាប់​ផ្ដើម​រហូត​ដល់​ដំណាក់​កាល​ដឹក​ជញ្ជូន។ អ្នក​បញ្ជា​ទិញ​ Chiron ទាំង​ឡាយ​អាច​ជ្រើស​រើស​ពណ៌​ថ្នាំ​ខាង​ក្រៅ​ដែល​មាន​ ២៣ ប្រភេទ និង មាន​ជម្រើស​​សារធាតុ​កាបូន​ដែល​មាន​ ៨ ប្រភេទ។ សម្រាប់​កៅអី​អង្គុយ​ស្បែក​ផ្នែក​ខាង​ក្នុង​​មាន​ជម្រើស​ពណ៌​ ៣១ ផ្សេង​គ្នា​ ប៉ុន្តែ​បើ​អតិថិជន​មិន​ពេញ​ចិត្ត​ជម្រើស​ពណ៌​ដែល​ផ្ដល់​ជូន​​ក្រុមហ៊ុន​អាច​បង្កើត​ពណ៌​ទៅ​តាម​ចំណង់​ចិត្ត​អតិថិជន​បាន។

ពេល​សម្រេច​ចិត្ត​រួច​រាល់​ហើយ​ ការ​ផលិត​នឹង​ចាប់​ផ្ដើម​ភ្លាម។ ការ​ដំឡើង​រថយន្ត​ធ្វើ​ឡើង​នៅ​អគារ​ផលិត​ Atelier ដោយ​​ម៉ូដែល​ Veyron ​ក៏​ផលិត​នៅ​ទីនេះ​ដែរ។ យ៉ាងណា​ក្ដី​​ដោយ​សារ​តែ​ Chiron ទំនើប​ពេក​ហេតុ​នេះ​គេ​ត្រូវ​កែ​សម្រួល​​អគារ​ផលិត​​ដើម្បី​​ស្រប​ទៅ​តាម​ដំណើរ​ការ​ផលិត​ដែល​ធ្វើ​ឡើង​យ៉ាង​ស្មុគស្មាញ។ ទស្សនា​រូបភាព​ខាង​ក្រោម​ពី​ការ​ផលិត​រថយន្ត​ Chiron ដែល​កម្រ​បាន​ឃើញ៖​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម