រថយន្ត Ford Ranger ស៊េរីថ្មីដែលមានការផ្លាស់ប្ដូរការឌីហ្សាញមុខមាត់ថ្មីបានបង្ហាញវត្តមានជាផ្លូវការនៅប្រទេសថៃ ដែលនឹងជាស៊េរីឆ្នាំ ២០២១ សម្រាប់ទីផ្សារប្រទេសថៃ។
ការកែប្រែដែលគេសម្គាល់ឃើញច្បាស់ជាងគេនៅត្រង់រន្ធខ្យល់ពណ៌ខ្មៅដែលមានរចនាបថថ្មី មើលទៅស្រដៀងនឹងរថយន្ត Ford Thunder ស៊េរីផលិតមានកំណត់ដែលចេញលក់នៅអឺរ៉ុបនាដើមឆ្នាំ ២០២០។ ផ្នែកជាច្រើននៃរថយន្តឃើញមានរំលេចដោយពណ៌ខ្មៅ មាននៅលើកញ្ចក់មើលចំហៀង ដៃទ្វារ និងយ៉ាន់ពណ៌ខ្មៅផងដែរ។
ចំពោះផ្នែកខាងក្នុង និងផ្នែកម៉ាស៊ីនមិនមានការផ្លាស់ប្ដូរនោះទេ គឺមានបំពាក់ម៉ាស៊ីនចំណុះ ២,២លីត្រ ឬចំណុះ ២,០លីត្រ ដែលមានភ្ជាប់នឹងប្រអប់លេខស្វ័យប្រវត្តិ១០វគ្គ។
ក្រុមហ៊ុនបានបន្ថែមនូវ Ford Ranger XL Street ដ៏ពិសេសមួយ ដែលការរចនារូបរាងខុសពីធម្មតា ហើយមានទ្វារតែពីរប៉ុណ្ណោះ។ Ford បានដាក់លក់រថយន្ត Ranger ស៊េរីថ្មីនេះក្នុងតម្លៃចាប់ពីប្រមាណ ២១ ៦០០ដុល្លារ សម្រាប់ប្រភេទ XL Street ហើយប្រភេទ Wildtrak វិញគឺមានចាប់ពីប្រមាណ ៣១ ៦០០ដុល្លារ៕