ទស្សនាវដ្ដីវាយតម្លៃផលិតផលរបស់អាមេរិកឈ្មោះថា Consumer Reports បានបញ្ចេញចំណាត់ថ្នាក់ម៉ាករថយន្តគួរឲ្យទុកចិត្តជាងគេប្រចាំឆ្នាំ ២០២០ ដែលឃើញថា Mazda ស្ថិតនៅតំណែងលេខមួយជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។
Mazda អាចដណ្ដើមបានចំណាត់ថ្នាក់កំពូលដែលពីមុនមកធ្លាប់កាន់កាប់ដោយម៉ាក Toyota និងម៉ាក Lexus ដែលជាម៉ាករថយន្តមានដើមកំណើតពីប្រទេសជប៉ុនដូចគ្នា។ ជោគជ័យរបស់ Mazda គឺដោយសារក្រុមហ៊ុនបានធ្វើការកែរូបរាងរថយន្តថ្មីដោយឃ្លាតឆ្ងាយខ្លាំងពីរូបរាងដើម និងជៀសវាងពីការបន្ថែមប្រព័ន្ធម៉ាស៊ីន និងប្រព័ន្ធកម្សាន្តថ្មីៗ។
គួរដឹងថាលទ្ធផលខាងលើនេះគឺសម្រេចបានផ្អែកតាមទិន្នន័យដែលគេប្រមូលបានពីសមាជិក Consumer Reports ដែលប្រាប់អំពីបទពិសោធន៍របស់ពួកគេជាមួយការប្រើប្រាស់រថយន្តរបស់ពួកគេ ដែលសរុបគឺមានរថយន្តជាង ៣០ម៉ឺនគ្រឿងឯណោះ៕