នៅពេលរថយន្ត GMC Hummer EV បានបង្ហាញខ្លួនកាលពីខែតុលាកន្លងទៅនេះ ប្រភេទ Edition 1 នៃរថយន្តដែលគ្រោងផលិតចំនួន ១ម៉ឺនគ្រឿង ត្រូវបានអតិថិជនកុម្ម៉ង់ទិញអស់គ្មានសល់ក្នុងពេលត្រឹម ១០នាទី។
ដោយសារមានការឆ្លើយតបវិជ្ជមានលើរថយន្តភីកអាប់អគ្គសនីនេះ ក្រុមហ៊ុន GMC បាននិយាយថាខ្លួនកំពុងធ្វើការគិតគូរមើលលើការផលិតរថយន្ត Hummer EV Edition 1 ឲ្យបានកាន់តែច្រើនជាងនេះ។
គួរដឹងថា Hummer EV Edition 1 ដែលនឹងជាប្រភេទដែលមានលក់លើទីផ្សារមុនគេ គឺមានតម្លៃចាប់ពី ១១២ ៥៩៥ដុល្លារ នៅសហរដ្ឋអាមេរិក។ វាជាប្រភេទដែលមានថាមពលខ្លាំងជាងគេ ដោយម៉ូទ័រអគ្គិសនីចំនួន៣របស់វាអាចផលិតកម្លាំងបាន ១០០០សេះ ដែលគ្រោងនឹងដឹកជញ្ជូនជូនអតិថិជនចាប់ពីឆ្នាំក្រោយ។
រថយន្ត Hummer EV ក៏មានប្រភេទផ្សេងដែរ ដោយមាន EV3X ចេញលក់នៅឆ្នាំ ២០២២ មានតម្លៃ ៩៩ ៩៩៥ដុល្លារ, ប្រភេទ 2X មានតម្លៃ ៨៩ ៩៩៥ដុល្លារ ចេញលក់ឆ្នាំ ២០២៣ និងប្រភេទធូរថ្លៃជាងគេចេញលក់នៅឆ្នាំ ២០២៤ ដែលមានតម្លៃចាប់ពី ៧៩ ៩៩៥ដុល្លារ៕