ជាច្រើនលើកច្រើនសាមកហើយ ដែលគេបានដឹងឮថារថយន្ត Ford F-150 Raptor ជំនាន់ថ្មី នឹងមានមកជាមួយជម្រើសម៉ាស៊ីន Supercharged ៨ស៊ីឡាំង ដើម្បីប្រកួតប្រជែងនឹងរថយន្ត Ram TRX ដែលប្រើម៉ាស៊ីន Hellcat។
ថ្មីៗនេះដែរគណនី YouTube ឈ្មោះថា Motrolix បានបង្ហាញវីដេអូលួចថតរថយន្ត F-150 Raptor ដែលប្រើម៉ាស៊ីនថ្មី ដែលអ្នកអាចស្ដាប់សំឡេងម៉ាស៊ីនលាន់ឮរងំតាមរយៈវីដេអូខាងក្រោមនេះ ៖
តាមរយៈសំឡេងនេះគេអាចប្រាកដចិត្តបានថាវាជាប្រភេទម៉ាស៊ីន ៨ស៊ីឡាំងពិតមែន ប៉ុន្តែមិនច្បាស់ថាជាម៉ាស៊ីន Supercharged មែនឬយ៉ាងណានោះទេ។ ចម្លើយពិតប្រាកដនឹងត្រូវដឹងក្នុងពេលខាងមុខនេះ ដោយ Ford បានរំពឹងថានឹងប្រកាសចេញរថយន្ត F-150 Raptor ជំនាន់ថ្មីក្នុងឆ្នាំ ២០២១ នេះ៕