BMW ក្លាយជាក្រុមហ៊ុនលក់ឡានប្រណីតបានច្រើនជាងគេនៅអាមេរិក

ទីផ្សាររថយន្តប្រណីតនៅសហរដ្ឋអាមេរិកប្រចាំឆ្នាំ​ ២០២០ ឃើញថាមានរថយន្តតែប៉ុន្មានពាន់គ្រឿងប៉ុណ្ណោះដែលបានធ្វើឲ្យមានការប្រែប្រួលនូវចំណាត់ថ្នាក់ក្រុមហ៊ុនរថយន្ត BMW, Lexus និង Mercedes។

BMW បានឡើងក្លាយជាក្រុមហ៊ុនរថយន្តប្រណីតដែលអាចលក់ដាច់រថយន្តបានច្រើនជាងគេនៅសហរដ្ឋអាមេរិកដោយអាចលក់បានសរុប ២៧៨ ៧៣២គ្រឿង។ លទ្ធផលលក់នេះមានការធ្លាក់ចុះ ១៧,៥% បើធៀបនឹងឆ្នាំ ២០១៩។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណាត់ថ្នាក់លេខ២គឺបានទៅលើក្រុមហ៊ុន Lexus ដែលកាលពីឆ្នាំមុនអាចលក់រថយន្តប្រណីតបានសរុប ២៧៥ ០៤១គ្រឿង។ ចំនួនលក់នេះមានការធ្លាក់ចុះ ៧,៧%​ បើធៀបនឹងឆ្នាំ ២០១៩ ហើយការធ្លាក់ចុះនេះទំនងជាដោយសារចំនួនលក់មិនសូវខ្លាំងក្លាលើរថយន្តម៉ូដែល Lexus ES និង Lexus RX។

លេខ៣ឯណោះគឺបានទៅលើក្រុមហ៊ុន Mercedes ដែលអាចលក់រថយន្តបានសរុប ២៧៤ ៩១៦គ្រឿង ដែលចំនួនលក់នេះមានការធ្លាក់ចុះ ១៣%។​ រថយន្ត C-Class បានធ្លាក់ចុះចំនួនលក់ ៤៦,៥% ខណ៖រថយន្ត E-Class/CLS និង S-Class បានធ្លាក់ចុះជាង ៣០%។

ក្រុមហ៊ុន Audi ឯណោះអាចលក់រថយន្តនៅអាមេរិកបាន ១៨៦ ៦២០គ្រឿង ដែលធ្លាក់ចុះ ១៧%។ រថយន្តដែលធ្លាក់ចុះចំនួនលក់ច្រើនជាងគេមានរថយន្ត A4, A6 និង A7 ដែលសុទ្ធតែជារថយន្ត Sedan។ យ៉ាងណាក្ដីរថយន្ត Q3 មានកំណើនចំនួនលក់រហូតដល់ ៨៤%។

ចំណាត់ថ្នាក់លេខ៥គឺបានទៅលើក្រុមហ៊ុន Acura ដែលអាចលក់រថយន្តបាន ១៣៦ ៩៨៣គ្រឿង ដែលនេះគឺធ្លាក់ចុះ ១៣,៥%៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម