Audi Q2 L តួវែងជាងមុន ឯខាងក្នុងរឹតតែទូលាយ

នាថ្មីៗនេះ Audi បាន​បញ្ចេញ SUV ខ្នាតតូចម៉ូដែល Q2 L ដែលជាប្រភេទតួវែង​ ​សម្រាប់​ទីផ្សារ​ប្រទេស​ចិន។ Q2 L មាន​រូបរាង និង​លក្ខណៈ​ពិសេស​មិន​ខុស​គ្នា​ប៉ុន្មាន​ពី Q2 ធម្មតា​ឡើយ។

Q2 L មាន​ប្រវែង​សរុប ៤,២ ម៉ែត្រ វែង​ជាង Q2 ធម្មតា ២៧ មីល្លីម៉ែត្រ។ បើ​មើល​នឹង​ភ្នែក​ទទេ ប្រវែង​ប៉ុណ្ណេះ​ហាក់​មិន​ខុស​គ្នា​អ្វី​ឡើយ ប៉ុន្តែ​វា​ផ្តល់​នូវ​កន្លែង​អង្គុយកាន់​តែ​ធំ​ទូលាយ​ដល់​អ្នកដំណើរ​ខាង​ក្រោយ ជា​ពិសេស​កន្លែង​ដាក់​ជើង​តែម្តង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Audi Q2 L ដែលលក់​នៅ​លើ​ទីផ្សារ​ប្រទេស​ចិន ប្រើម៉ាស៊ីន​ចំនួន ២ ប្រភេទ គឺ​ម៉ាស៊ីន​សាំង​ចំណុះ ១,៤ លីត្រ ទំហំ ៤ ស៊ីឡាំង មាន​កម្លាំង​ ១៩២ សេះ និង​មួយ​ទៀត​ មាន​កម្លាំង ១៤៨ សេះ។ វា​ប្រើ​ប្រអប់​លេខ​អូតូ ៧ វគ្គ ប្រភេទ DSG ដូចគ្នា។

Q2 L តួវែងនេះ មាន​តម្លៃ​ចាប់​ពី​ ៣២ ៦០០ ដុល្លារ ដល់ ៤០ ៥០០ ដុល្លារ​ សម្រាប់​ទីផ្សារ​ប្រទេស​ចិន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម