Tesla គ្រោងបង្កើតរោងចក្រផលិតឡានអគ្គិសនី នៅប្រទេសឥណ្ឌា

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Tesla របស់មហាសេដ្ឋី Elon Musk នឹងបង្កើតរោងចក្រផលិតរថយន្តអគ្គិសនីថ្មី នៅរដ្ឋ Karnataka ប្រទេសឥណ្ឌា។

មហាសេដ្ឋី Elon Musk

រដ្ឋាភិបាលនៃរដ្ឋ Karnataka បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា “ក្រុមហ៊ុនអាមេរិក Tesla នឹងបើករោងចក្រផលិតរថយន្តអគ្គិសនីមួយ នៅរដ្ឋ Karnataka”។

គួររំលឹកថា កាលពីខែមុនក្រុមហ៊ុនផលិតអគ្គិសនីខាងលើ បានចុះបញ្ជីឈ្មោះក្រុមហ៊ុន Tesla Motors India និង Energy Private Limited នៅទីក្រុង Bengaluru នៃរដ្ឋ Karnataka ដែលជាមជ្ឈមណ្ឌលសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាទូទាំងពិភពលោក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ឲ្យដឹងដែរថា ប្រទេសឥណ្ឌា ចង់កាត់បន្ថយការពឹងផ្អែកលើប្រេងឥន្ធនៈ និងកាត់បន្ថយការបំពុល ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការលើកកម្ពស់យានយន្តអគ្គិសនី ត្រូវបានរារាំងដោយកង្វះការវិនិយោគក្នុងផលិតកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ដូចជាស្ថានីយសាកភ្លើងដើម។ ដើម្បីជំរុញការវិនិយោគ ប្រទេសឥណ្ឌា គ្រោងនឹងផ្តល់ប្រាក់លើកទឹកចិត្តចំនួន ៤,៦ ពាន់លានដុល្លារ ដល់ក្រុមហ៊ុននានាដែលបង្កើតរោងចក្រផលិតរថយន្តអគ្គិសនី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម