Jeep Grand Cherokee ឆ្នាំ ២០១៩ កាន់តែទំនើប ហើយថែមម៉ូដែល Limited X ថ្មីមួយទៀត

រថយន្ត Jeep Grand Cherokee ស៊េរី​ឆ្នាំ ២០១៩ បាន​បង្ហាញ​ខ្លួន ជាមួយ​នឹង​ការ​អាប់ដេត​ថ្មី​មួយ​ចំនួន រួម​ទាំង ការ​បន្ថែម​បច្ចេកវិទ្យា​សុវត្ថិភាព​មក​ស្តង់ដារ និង ម៉ូដែល​ថ្មី​មួយ​ទៀត​ គឺ Limited X។

Grand Cherokee គ្រប់​ម៉ូដែល នឹង​ទទួល​បាន​ប្រព័ន្ធ Blind Spot Monitoring ជាមួយ​នឹង Rear Cross Path Detection , អេក្រង់ Uconnect Infotainment System ទំហំ ៨ អ៊ីញ ដែល​មាន​មុខងារ Apple CarPlay និង Android Auto ហើយ​បង្ហាញ​រូបភាព​បាន​ច្បាស់​ល្អ (HRD) មក​ស្តង់ដារ​តែម្តង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

វា​បន្ថែម​ពណ៌​ខាង​ក្រៅ​ថ្មី​ចំនួន ៣ ផ្សេង​ទៀត ដូច​ជា ពណ៌​ខៀវ (Slate Blue) , ពណ៌​បៃតង (Green Metallic) និង ពណ៌​ប្រផេះ (Sting Gray)។

អ្វី​ដែល​ពិសេស​ជាង​គេ​នោះ​គឺ ការ​បន្ថែម​ម៉ូដែល​ថ្មី Grand Cherokee Limited X ដែល​មាន​ផ្នែក​ខាង​មុខ និង​ខាង​ក្រោយ​ប្លែក , គម្រប​ម៉ាស៊ីន​ថ្មី , ពណ៌​ប្រផេះ (Granite Crystal) និង យ៉ាន់​ទំហំ ២០ អ៊ីញ​យ៉ាង​ស្រស់​ស្អាត​ទៀត​ផង។ ចំពោះ​ផ្នែក​ខាង​ក្នុង​វិញ Limited X មាន​ពណ៌​ខ្មៅ , ប្រព័ន្ធ​សំឡេង Speaker ៩ គ្រាប់ និង បច្ចេកវិទ្យា​សុវត្ថិភាព​ថ្មី​ស្តង់ដារ​ជា​ច្រើន​ទៀត​ផង​ដែរ។

Grand Cherokee មាន​ចំនួន ៥ ម៉ូដែល​ទៀត គឺ Limited, Overland, Summit, SRT និង Trackhawk។ ជា​ស្តង់ដារ វាប្រើម៉ាស៊ីន​ចំណុះ ៣,៦ លីត្រ ទំហំ ៦ ស៊ីឡាំង ​កម្លាំង ២៩៥ សេះ និង ម៉ាស៊ីន​ចំណុះ ៥,៧ លីត្រ ទំហំ ៨ ស៊ីឡាំង ​កម្លាំង ៣៦០ សេះ។

ដោយឡែក Grand Cherokee SRT  ប្រើម៉ាស៊ីន​ចំណុះ ៦,៤ លីត្រ ទំហំ ៨ ស៊ីឡាំង កម្លាំង​ ៤៧៥ សេះ ហើយ​អាច​ជាន់​ស្ទុះ​ពី​កុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប្រើ​ពេល ៤,៣ វិនាទី និង​មាន​ល្បឿន​អតិបរមា ២៥០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

ចំណែកឯ Grand Cherokee Trackhawk វិញ ប្រើ​ម៉ាស៊ីន​ចំណុះ ៦,២ លីត្រ Supercharged ទំហំ ៨ ស៊ីឡាំង ​កម្លាំង​ ៧០៧ សេះ ហើយ​អាច​ជាន់​ស្ទុះ​ពី​កុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប្រើ​ពេល ៣,៣ វិនាទី និង​មាន​ល្បឿន​អតិបរមា ២៩០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម