មើលតម្លៃឡាន BMW X7 ឆ្នាំ ២០២១ នៅឥណ្ឌូណេស៊ី ដែលផលិតនៅក្នុងប្រទេសផ្ទាល់

ក្រោយពីមានការពន្យារពេលដោយសារជំងឺរាតត្បាតកូវីដ១៩កាលពីឆ្នាំមុន BMW Group Indonesia បានប្រកាសដាក់លក់ជាផ្លូវការនូវរថយន្ត BMW X7 ស៊េរីឆ្នាំ ២០២១ ដែលជាប្រភេទរថយន្តដំឡើងក្នុងស្រុកផ្ទាល់ ធ្វើឲ្យតម្លៃរថយន្តនេះកាន់តែធូរថ្លៃជាងមុន។

ដោយសារតែជារថយន្តដំឡើងក្នុងស្រុងទាំងស្រុងបានធ្វើឲ្យ BMW X7 ស៊េរីឆ្នាំ ២០២១ នៅឥណ្ឌូណេស៊ី ថយចុះតម្លៃមកនៅចាប់ពីប្រមាណ ១៦ម៉ឺនដុល្លារ ខណៈដែលតម្លៃម៉ូដែលនាំចូលកាលពីមុនគឺមានតម្លៃចាប់ពីប្រមាណ ១៩ម៉ឺនដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ BMW X7 ឆ្នាំ ២០២១ ដែលមានតម្លៃធូរថ្លៃជាងគេ ក៏នៅមានប្រណីតខ្ពស់ខ្លាំង ដោយសារវាមានបំពាក់មកជាមួយស្រាប់នូវអំពូល LaserLight របស់ BMW រួមជាមួយផ្ទាំងប៉ាណាមុខទំហំធំ និងយ៉ាន់កង់ទំហំធំ ២១អ៊ីញជាដើម។

គួរដឹងថា BMW មានផែនការពង្រីកការដំឡើងនៅប្រទេសដទៃទៀតនៅអាស៊ីអាគ្នេយ៍ដូចជានៅប្រទេសថៃ និងប្រទេសម៉ាឡេស៊ី ដើម្បីធ្វើឲ្យតម្លៃរថយន្ត BMW X7 ដែលជារថយន្ត SUV ខ្នាតធំជាងគេរបស់ខ្លួន កាន់តែមានតម្លៃទាក់ទាញក្នុងបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍។ កន្លងមករថយន្ត BMW X7 មានផលិតផ្ដាច់មុខតែនៅរោងចក្ររបស់ BMW ដែលស្ថិតនៅ South Carolina សហរដ្ឋអាមេរិកតែប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម