តូយ៉ូតាអភិវឌ្ឍន៍បន្ថែមលើប្រព័ន្ធសុវត្ថិភាពរបស់ “Sora” ដែលជារថយន្ត…

ថ្ងៃទី ៦ សីហា ២០១៩ ទីក្រុង តូយ៉ូតា ប្រទេសជប៉ុន ― ក្រុមហ៊ុន តូយ៉ូតា ម៉ូទ័រ ខប់ផូរេសិន បានធ្វើការប្រកាសនៅថ្ងៃនេះ និងសម្ពោធនូវរថយន្តក្រុង អគ្គិសនី សូរា (Sora) Fuel Cell Electrified Vehicle bus (FCEV bus) ដោយមានការអភិវឌ្ឍន៍បន្ថែមលើប្រព័ន្ធការពារសុវត្ថិភាព ជាពិសេសទៅលើប្រព័ន្ធដឹកអ្នកដំណើរដ៏ឆ្លាតវៃរបស់វា ដែលប្រើប្រាស់មុខងារ ITS (Intelligent Transport Systems)។ បន្ថែមពីនេះទៀតនោះ រថយន្តក្រុង សូរា ក៏ត្រូវបានពង្រីកបន្ថែមលើការផ្ទុកចំនួនអ្នកដំណើរ ល្បឿន និងកាន់តែមានសណ្ដាប់ធ្នាប់ជាងមុនផងដែរ។

ជារថយន្តក្រុងដឹកអ្នកដំណើរសាធារណៈ សូរា គឺតម្រូវអោយមានជាចំបាច់បំផុតទៅលើ ប្រព័ន្ធដំណើរការ និងប្រព័ន្ធការពារសុវត្ថិភាពគ្រប់ពេលវេលាទាំងអស់។ ចុងក្រោយ គឺទាក់ទងនឹងប្រព័ន្ធរំលឹកដល់អ្នកបើកបរ នៅពេលបត់ស្តាំនៅផ្លូវបំបែកជា ៤ និងប្រព័ន្ធសម្រាប់អ្នកដំណើរបញ្ឈប់រថយន្តភ្លាម ក្នុងហេតុការចាំបាច់ ឬអ្នកបើកបរបាត់បង់ម្ចាស់ការ ដោយជំងឺផ្សេងៗ។ ការវិវឌ្ឍន៍នេះផងដែរ សូរា ក៏បានបំពាក់នូវប្រព័ន្ធថ្មីមួយ ដែលអាចផ្តល់នៅព័ត៍មានពីគម្លាតរវាងរថយន្ត ដើម្បីការពារពេលឆ្លងកាត់ភ្លើងស្តុប ប្រសិនបើមានរថយន្ត ពីរ​ ឬច្រើន សម្រាប់ស្តុបបន្ទាប់ដូចរូបខាងក្រោម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម