សាកបើកឡានអគ្គិសនីដើរលេងផ្លូវចម្ងាយ ៤០០០គីឡូម៉ែត្រ លទ្ធផលយ៉ាងណា?

បុរសម្នាក់ឈ្មោះថា Sergio Rodriguez បានយករថយន្តអគ្គិសនី Ford Mustang Mach-E First Edition ស៊េរីឆ្នាំ ២០២១ របស់ខ្លួន ធ្វើដំណើរកម្សាន្តជិះឆ្លងរដ្ឋពីទីក្រុង Murrieta រដ្ឋ California ទៅកាន់ទីក្រុង Saint Marys រដ្ឋ Georgia។

សរុបចម្ងាយដីរវាងទីតាំងទាំងពីរគឺមានប្រមាណ ៣ ៩០០គីឡូម៉ែត្រ ខណៈដែលរថយន្ត Mach-E First Edition អាចបើកបរបានចម្ងាយប្រមាណ ៤៣៥គីឡូម៉ែត្រប៉ុណ្ណោះ ពេលដែលសាកភ្លើងពេញ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដូចនេះហើយលោក Sergio ត្រូវចំណាយពេលសរុប ៥៨៦នាទី (៩,៨ម៉ោង) នៅស្ថានីយសាកភ្លើងតាមផ្លូវ ដែលសម្បូរគួរសមដែរសម្រាប់គោលដៅកម្សាន្តទៅមករបស់ខ្លួន។ សម្រាប់រយៈចម្ងាយជិត ៤ពាន់គីឡូម៉ែត្រនេះ Sergio បានចំណាយប្រាក់អស់តែ ១៥៩,៨៥ដុល្លារប៉ុណ្ណោះ លើថ្លៃសាកភ្លើង។

បើសិនប្រៀបធៀបនឹងរថយន្ត Ford Escape ដែលប្រើម៉ាស៊ីនចំណុះ ១,៥លីត្រ និង ៣ស៊ីឡាំង ការធ្វើដំណើរលើចម្ងាយផ្លូវរាប់ពាន់គីឡូម៉ែត្រនេះអាចត្រូវចំណាយប្រាក់អស់ប្រមាណ ២០០ដុល្លារ លើថ្លៃប្រេងឥន្ធនៈ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម