ញាក់សាច់! Porsche បញ្ចុះតម្លៃឡាន Panamera ១ម៉ឺនដុល្លារ

ក្រុមហ៊ុន Porsche កំពុងតែផ្តល់ការបញ្ចុះតម្លៃលើរថយន្ត Panamera ស៊េរីឆ្នាំ២០២០ ចំនួន ១០ ០០០ដុល្លារ មុនពេលដែលស៊េរីឆ្នាំ២០២១ មកដល់។

បើតាមក្រុមហ៊ុន Porsche បានឲ្យដឹងថា ការផ្តល់ជូនពិសេសនេះគឺសម្រាប់តែម៉ូដែល Panamera GTS, Turbo និង Turbo S E-Hybrid ទាំងប្រភេទ Sedan និង Sport Turismo។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា ចំណុចខុសគ្នារវាង Panamera ឆ្នាំ២០២០ និង ២០២១ គឺតិចតួចបំផុត។ ប៉ុន្តែ Panamera ឆ្នាំ២០២១ មានបន្ថែមម៉ូដែលថ្មីមួយ គឺ Panamera 4S E-Hybrid ដែលបំពាក់ម៉ាស៊ីនសាំងចំណុះ ២,៩លីត្រ twin-turbo ទំហំ ៦ស៊ីឡាំង និងម៉ូទ័រអគ្គិសនីមួយ ដែលបង្កើតកម្លាំងបានសរុប ៥៥២សេះ។

ជាមួយគ្នានេះដែរ Panamera Turbo S ឆ្នាំ២០២១ នឹងជំនួសកន្លែង Panamera Turbo ឆ្នាំ២០២០ ដោយវាមានបំពាក់ម៉ាស៊ីនចំណុះ ៤,០លីត្រ twin-turbo ទំហំ ៨ស៊ីឡាំង មានកម្លាំង ៦២១សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម