Toyota Hiace ស៊េរីថ្មី ទូលាយល្វឹង អាចដឹកអ្នកដំណើរដល់ ១៧នាក់

នាពេលថ្មីៗនេះ Toyota ទើប​តែ​បាន​បញ្ចេញ​រថយន្ត​ប្រភេទ​វ៉ែន ម៉ូដែល Hiace ស៊េរី​ថ្មី​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន ដែល​មាន​តួខ្លួន​ចំនួន ២ ជម្រើស និង ការ​រចនា​ផ្នែក​ខាង​ក្នុង​ច្រើន​បែប ទៅ​តាម​តម្រូវការ​ប្រើប្រាស់​ជា​លក្ខណៈ​អាជីវកម្ម ឬ​ផ្ទាល់ខ្លួន។

Toyota Hiace ជំនាន់​ថ្មី​នេះ មាន​តួខ្លួន​វែង​ជាង​មុន ៥៧០ មីល្លីម៉ែត្រ និង​ទទឹង​ធំ​ជាង​មុន ២៥៥ មីល្លីម៉ែត្រ ហើយ​ក៏​វែង​ជាង​មុន ៦៤០ មីល្លីម៉ែត្រ​ផង​ដែរ។ Hiace ស៊េរី​ថ្មី​​បាន​ប្រើប្រាស់​គ្រោងឆ្អឹង TNGA ធ្វើ​ឲ្យ​វា​កាន់​តែ​រឹង​មាំ ហើយ​ផ្តល់​នូវ​ផាសុកភាព, ស្ងាត់ និង សុវត្ថិភាព​ជាង​ស៊េរី​មុនៗ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hiace មាន​ជម្រើស​តួ​ខ្លួន ២ គឺ Normal Roof និង Long Roof ក៏​ដូច​ជា​ការ​រចនា​ផ្នែក​ខាង​ក្នុង​ច្រើន​បែប ដែល​អាច​ផ្ទុក​អ្នកដំណើរ​រហូត​ដល់​ទៅ ១៧ នាក់។ មិន​តែ​ប៉ុណ្ណោះ វា​ក៏​បាន​បំពាក់​ប្រព័ន្ធ​សុវត្ថិភាព Toyota Safety Sense មក​ស្តង់ដារ​តែម្តង។

Toyota Hiace នឹងប្រើ​ម៉ាស៊ីន​ចំនួន ២ ជម្រើស គឺ ម៉ាស៊ីន​ម៉ាស៊ូត​ចំណុះ ២,៨ លីត្រ និង ម៉ាស៊ីន​សាំង​ចំណុះ ៣,៥ លីត្រ ជាមួយ​នឹង​ជម្រើស​លេខ​ដៃ និង​អូតូផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម