ចំនេញបានរហូតដល់ជាង ៤ពាន់ដុល្លារ ក្រោយពីការអនុវត្តពន្ធថ្មី របស់ក្រុមហ៊ុនលក់ឡានមួយនេះ!

[ទីផ្សាររថយន្តក្នុងស្រុក] យោងតាមអនុក្រឹត្យលេខ ១៨ អនក្រ.បក ចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ របស់រដ្ឋាភិបាលកម្ពុជា ស្តីពីការកែសម្រួលអត្រាអករពិសេសលើមុខទំនិញមួយចំនួន។ ហើយក្រោយមក អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានបង្ហាញជាតារាងសង្ខេបនៃរថយន្ត លើអត្រាពន្ធថ្មីបានធ្វើការកែសម្រួលទៅលើប្រភេទរថយន្ត ៤ ប្រភេទដែលមានដូចជា៖

  • រថយន្តប្រភេទគ្រួសារ
  • រថយន្តអគ្គិសនីសុទ្ធ
  • រថយន្តដឹកទំនិញ
  • រថយន្តបែន រថយន្តស្ទូច និងរថយន្តឯកទេសផ្សេងទៀត។
ប្រភព៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា
ប្រភព៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា

ឥឡូវនេះក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) ដែលជាក្រុមហ៊ុននាំចូលរថយន្ត សេវកម្ម និងគ្រឿងបន្លាស់ផ្តាច់មុខរបស់តូយ៉ូតា ជប៉ុន បានប្រកាសចេញនៅរថយន្តដែលនាំចូលចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ជាមួយតម្លៃថ្មីដែលមានដូចជា៖

  • Toyota Avanza ២០២១ តម្លៃ ២៩ ៩០០ដុល្លារ (តម្លៃពីមុន ៣១ ៩០០ដុល្លារ)
  • Toyota Rush ២០២១ តម្លៃ ៣៣​ ៥០០ដុល្លារ (តម្លៃពីមុន ៣៥ ៥០០ដុល្លារ)
  • Toyota Rush TRD ២០២១ តម្លៃ ៣៥ ៥០០ដុល្លារ (តម្លៃពីមុន ៣៧ ៥០០ដុល្លារ)
  • Toyota Corolla Cross ២០២១ តម្លៃ ៤៦ ៩០០ដុល្លារ (តម្លៃពីមុន ៤៩ ៩០០ដុល្លារ)
  • Toyota Camry ២០២១ តម្លៃ ៦២ ៥០០ដុល្លារ (តម្លៃពីមុន ៦៦ ៩០០ដុល្លារ)

*បញ្ជាក់តម្លៃទាំងនេះយោងតាម ទំព័រហ្វេសប៊ុកផ្លូវការ របស់ក្រុមហ៊ុនតូយ៉ូតា (ចុចទីនេះ សម្រាប់តម្លៃចុងក្រោយ)

ផ្ទាំងផ្សាយពាណិជ្ជកម្ម
ប្រភព៖ Toyota Cambodia
ប្រភព៖ Toyota Cambodia

រហូតមកដល់ពេលនេះ មិនទាន់មានក្រុមហ៊ុនលក់រថយន្តថ្មី ផ្លូវការណាមួយបានធ្វើការប្រកាសចេញតម្លៃថ្មីនៅឡើយទេ ហើយយើងនឹងរង់ចាំទាំងអស់គ្នាសម្រាប់ក្រុមហ៊ុនដទៃទៀត។ សម្រាប់ព័ត៌មានបន្ថែមអាចទាក់ទងតាមរយៈលេខ ០១៧ ៣៣៣ ៥០៣ / ០៨៦ ៣៣៣ ៥០៣។

ផ្ទាំងផ្សាយពាណិជ្ជកម្ម