រូបថតជាច្រើនសន្លឹកបង្ហាញឲ្យឃើញពីរូបរាងពិតនៃរថយន្ត Nissan 400Z ស៊េរីឆ្នាំ២០២២ ត្រូវបានបែកធ្លាយពេញបណ្តាញសង្គម ដែលមើលទៅមិនខុសប៉ុន្មានពីរូបរាងនៃ Concept របស់វាឡើយ។
គួររំលឹកឲ្យដឹងដែរថា លោក Hiroshi Tamura ប្រធានផ្នែកផលិតផលនៅក្រុមហ៊ុន Nissan ធ្លាប់បានបញ្ជាក់ប្រាប់ទស្សនាវដ្តី Best Car របស់ជប៉ុនថា ការឌីហ្សាញរបស់រថយន្ត 400Z គឺសឹងតែដូចទៅនឹង Concept របស់វាតែម្តង។
ទោះជាយ៉ាងណាក៏ដោយ វាទទួលបានការផ្លាស់ប្តូរបន្ថែមបន្តិចបន្តួច ត្រង់ចំណុចដូចជា កាងចំហៀងខាងក្រោម និង ការឌីហ្សាញប៉ាណាមុខ ជាដើម ដោយសារពាក់ព័ន្ធនឹងបទប្បញ្ញត្តិសុវត្ថិភាព។
រថយន្ត Nissan 400Z ជំនាន់ថ្មីនេះត្រូវគេរំពឹងថា នឹងប្រើម៉ាស៊ីន ចំណុះ ៣,០លីត្រ twin-turbocharged V6 ដែលខ្ចីពីរថយន្ត Infiniti Q60 Red Sport 400 ដែលបង្កើតកម្លាំងបានខ្ទង់ ៤០០សេះ។ វាទំនងជាប្រើប្រាស់ប្រអប់លេខអូតូ ៧វគ្គ ប៉ុន្តែក៏ផ្តល់ Option ជាមួយប្រអប់លេខដៃ ៦វគ្គដែរ៕