សាកកម្ម៉ង់យក Tesla Model X យក Option ទំនើបផុតលេខ អស់ប៉ុន្មានលុយ ពេលមកដល់ខ្មែរ?

ក្រោយពីមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៌ជាមួយអគារនៅកម្ពុជា ដែលបានលេចរូបរាងនៅឡូហ្គូរបស់ Tesla រួចមក។ ឥឡូវនេះ យើងមកសាកកុម្ម៉ងរថយន្ត Tesla Model X នៅលើគេទំព័រផ្លូវការ Tesla របស់អាមេរិចតិចមើល ថាអស់លុយប៉ុន្មាន និងជាពិសេសយើងគិតតាមអត្រាពន្ធអាករពិសេសថ្មី ដែលបានបង្ហាញដោយ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។

ប្រភព៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា

តាមតារាងសង្ខេបនេះឃើញថា សម្រាប់រថយន្តប្រើអគ្គិសនីសុទ្ធ អត្រាអាករពិសេសថ្មីគឺត្រឹមតែ ១០%ប៉ុណ្ណោះ។ ហេតុនេះ ប្រសិនបើមានកន្លែងខុសឆ្គង សូមបងប្អូនធ្វើការកែតម្រូវផង និងនេះគ្រាន់តែជាការគណនាក្រៅផ្លូវការប៉ុណ្ណោះ។

ប្រភព៖ ថតចម្លងនៅលើគេហទំព័រផ្លូវការ www.tesla.com

ចឹងឥឡូវនេះ ខ្ញុំនឹងជ្រើសរើសយក Tesla Model X ដែលមានតម្លៃខ្ពស់ជាងគេ ដោយយកប្រភេទម៉ូទ័រអគ្គិសនី ៣ (Tri Motor All-Wheel Drive) តម្លៃ$119,900 (ចុចទីនេះដើម្បីមើលតម្លៃដើម)ដោយបំពាក់ Option បន្ថែមដូចជា៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ពណ៌ក្រហម ថែម $2,500
  • យកថាសកង់ទំហំ ២២អុីញ ថែម $5,500
  • ពណ៌ខាងក្នុងស ឬទឹកដោះគោ ថែម $2,000
  • ចំនួនកៅអី មាន ៥ ៦ ឬ ៧ តែកៅអី ៦ត្រូវថែមច្រើនជាងគេ $6,500
  • AutoPilot (Full Self-Driving Capability) $10,000

សរុបមកតម្លៃចុងក្រោយគឺ $144,990 (រួមជាមួយតម្លៃឯកសារ និងលក្ខណផ្សេងៗទៀត)។ ដូចនេះយើងទាញចូលរូបមន្ត (អត្រាពន្ធនាំចូលពីអាមេរិច 35% និងអត្រាអាករពិសេសថ្មី 10% លើរថយន្តអគ្គិសនីសុទ្ធ)៖

  • ពន្ធនាំចូល​ = $144,990​ x 35% = $50746.50 (តម្លៃគិតពន្ធគយ​ x អត្រាពន្ធនាំចូល)
  • អាករពិសេស​ = ($144,990 + 35%) x 10% = $19573.65 (តម្លៃគិតពន្ធគយ​ + ពន្ធនាំចូល​) x អត្រាអាករពិសេស
  • អាករលើតម្លៃបន្ថែម​ = ($144,990 + $50746.50 + $19573.65) x 10% = $21,531  (តម្លៃគិតពន្ធគយ​ + ពន្ធនាំចូល​ + អាករពិសេស) x 10%​

ប្រាក់ពន្ធ​ និងអាករសរុប​ = $50,746.50 + $19,573.65 + $21,531=~ $91,851 (ពន្ធនាំចូល​ + អាករពិសេស​ + អាករលើតម្លៃបន្ថែម​)

ចឹងពន្ធសរុបប្រហែល $91,851 + ប្រតិវេទន៍គយ $10 = $91,861 + $144,990 (ថ្លៃដើមរថយន្ត) + $3,000 (សេវាដឹកជញ្ជូនតាមកប៉ាល់ និងសេវាផ្សេងៗ) = $239,851 (តម្លៃនេះមិនទាន់បូកតម្លៃចំនេញនៅឡើយទេ)។

សូមបញ្ជាក់ថា នេះគ្រាន់តែជាការគណនាក្រៅផ្លូវការប៉ុណ្ណោះ ប្រសិនបើមានកំហុសឆ្គងដោយប្រការណាមួយ ឬមានបងប្អូនណាយកទៅបង្ហោះដោយមិនបានបញ្ជាក់ត្រឹមត្រូវ យើងខ្ញុំមិនទទួលខុសត្រូវឡើយ និងសុំការយោគយល់ពីបងប្អូនទុកជាមុនផង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម