បន្ទាប់ពីត្រកូល GMC Hummer បានវិលត្រឡប់មកវិញកាលពីកន្លះឆ្នាំមុន ជាមួយរថយន្តអគ្គិសនីប្រភេទភីកអាប់របស់ខ្លួន។ នាពេលនេះ GMC ក៏បានប្រកាសចេញផ្លូវការនូវប្រភេទ SUV របស់ខ្លួនវិញម្តង ដោយមានភាពខុសគ្នាតែការឌីស្សាញមានឃ្លុបក្រោយប៉ុណ្ណោះ។
ស្រដៀងប្រភេទភីកអាប់ដែរ ក្រុមហ៊ុន GMC ចាប់ផ្តើមទទួលការបញ្ជាទិញជាមុនសម្រាប់ប្រភេទ Edition 1 ហើយវានឹងចាប់ផ្តើមផលិតនៅដើមឆ្នាំ ២០២៣។ រថយន្ត Hummer អគ្គិសនីប្រភេទ SUVនេះមាន ៥ ម៉ូឌែលស្តង់ដា។
- ម៉ូឌែលប្រភេទ 2 មានតម្លៃចាប់ពី ៧៩ ៩៩៥ ដុល្លារ។ វាបំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន២ មានកម្លាំងសរុប ៦២៥សេះ និងអាចធ្វើដំណើបានចម្ងាយសរុប ៤០២គីឡូម៉ែត្រ។
- ម៉ូឌែលប្រភេទ 2X មានតម្លៃចាប់ពី ៨៩ ៩៩៥ ដុល្លារ។ វាបំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន២ មានកម្លាំងសរុប ៦២៥សេះ និងអាចធ្វើដំណើបានចម្ងាយសរុប ៤៨៣គីឡូម៉ែត្រ
- ម៉ូឌែលប្រភេទ 3X មានតម្លៃចាប់ផ្តើមពី ៩៩ ៩៩៥ ដុល្លារ។ វាបំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន៣ មានកម្លាំងសរុប ៨៣០សេះ និងអាចធ្វើដំណើបានចម្ងាយសរុប ៤៨៣គីឡូម៉ែត្រ
- ម៉ូឌែលប្រភេទ Edition 1 មានតម្លៃចាប់ពី ១០៥ ៥៩៥ ដុល្លារ។ វាបំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន៣ មានកម្លាំងសរុប ៨៣០សេះ ហើយវាអាចស្ទុះពីល្បឿន ០-១០០គ.ម/ម៉ ប្រើពេល ៣,៥វិនាទី និងអាចធ្វើដំណើបានចម្ងាយសរុប ៤៨៣គីឡូម៉ែត្រ
- ម៉ូឌែលប្រភេទ Edition 1 With Off-Road Package មានតម្លៃចាប់ពី ១១០ ៥៩៥ ដុល្លារ។ វាបំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន៣ មានកម្លាំងសរុប ៨៣០សេះ និងអាចធ្វើដំណើបានចម្ងាយសរុប ៤៥១គីឡូម៉ែត្រ ។
រូបរាងរបស់ SUV នេះគឺស្រដៀងទៅនិងប្រភេទភីកអាប់ដែរ ចំណែកឯភាពខុសគ្នា គឺវាបំពាក់ជាមួយសំបកកង់ទំហំ ២២អ៊ីញ(Full Size Spare Tire) ដែលធ្វើអោយរថយន្តនេះកាន់តែមានអំណាច រីឯផ្នែកផ្សេងៗ ដូចជា ចង្កៀងមុខ-ក្រោយ, កាងមុខ-ក្រោយ គឺដូចគ្នា ដូចនឹងប្រភេទភីកអាប់ដែរ។
រីឯផ្នែកខាងក្នុងការប៊ីនរថយន្ត វាមានបំពាក់ជាមួយកៅអីចំនួន ៥, អេក្រង់ឌីជីថល ទំហំ ១២,៣អ៊ីញ ព្រមទាំងអេក្រង់កម្សន្ត ទំហំ ១៣,៤អ៊ីញ និងប្រព័ន្ធ Super Semi-autonomous Driving System ផងដែរ៕