ក្រុមហ៊ុនជំនាញខាងកែច្នៃរថយន្ត Hennessey Peroformance ដែលមានមូលដ្ឋាននៅតិចសាស បានបញ្ចេញវីដេអូមួយ បង្ហាញអំពីដំណើរការកែច្នៃរថយន្ត Ford F-150 Raptor ទៅជា VelociRaptor 600 ដែលមានកម្លាំងខ្លាំងលើសធម្មតា និងរូបកាន់តែកាច។
រថយន្តដែលកែច្នៃឡើងពិសេសនេះមានកម្លាំង ៦០០ សេះ លើសធម្មតាដែលមានកម្លាំង ៤៥០ សេះ។ ជាមួយកម្លាំងនេះ អាចបង្កើនសន្ទុះពី ០ – ៩៦ គ.ម/ម៉ ក្នុងពេល ៤,២ វិនាទី។ រថយន្តដែលបង្ហាញក្នុងវីដេអូគឺបំពាក់នូវ Option ឈ្មោះ Stage 2 Off-Road ដែលមានបំពាក់ដោយភ្លើង LED ខាងមុខចំនួន ៥, កាងក្រោយប្លែក, យ៉ាន់ទំហំ ២០ អ៊ីញ ស្រោបដោយសម្បកកង់ ៣៥ អ៊ីញប្រភេទ Off-Road, បូមខាងមុខអាចផ្លាស់ប្ដូរកម្ពស់ និងការផ្លាស់ប្ដូរផ្សេងទៀតជាច្រើន។ ចង់ដឹងដំណើរការទស្សនាវីដេអូខាងក្រោម ៖