ឡានអគ្គិសនី Porsche Macan EV នឹងផ្តល់ចម្ងាយបើកបរជិត ៥០០គ.ម ពេលសាកភ្លើងពេញម្តង

Porsche Taycan គឺជារថយន្តអគ្គិសនីអាល្លឺម៉ង់ដំបូងបង្អស់មួយ ប៉ុន្តែម៉ូដែល Macan EV ទំនងជានឹងក្លាយជារថយន្តអគ្គិសនី Porsche ដែលគេពេញចិត្តបំផុត។

រថយន្តអគ្គិសនី Porsche Macan EV នឹងផលិតឡើងលើគ្រោងឆ្អឹង Premium Platform Electric (PPE) របស់ក្រុមហ៊ុន Volkswagen Group។ អ្វីដែលសំខាន់នោះគឺ Porsche បានអះអាងថា Macan EV នឹងផ្តល់ចម្ងាយបើកបរច្រើនជាង ម៉ូដែល Taycan ច្រើន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះទីផ្សារសហរដ្ឋអាមេរិក រថយន្ត Taycan 4S ឆ្នាំ២០២១ ផ្តល់ចម្ងាយបើកបរ ២២៧ម៉ាយ៍ ឬ ៣៦៥គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។ ទោះជាយ៉ាងណាក៏ដោយ គេមិនទាន់ដឹងនៅឡើយទេថា Macan EV នឹងផ្តល់ចម្ងាយប៉ុន្មាន ប៉ុន្តែវាទំនងជាលើស ៣០០ម៉ាយ៍ ឬ ៤៨០គីឡូម៉ែត្រ។

ជាមួយគ្នានេះ Porsche នឹងលក់ Macan EV ជាមួយជម្រើសទំហំអាគុយចំនួន ២ ប៉ុន្តែមិនខុសពីអតិថិជនរបស់ Taycan ឡើយ ពួកគេប្រហែលជានឹងជ្រើសរើសប្រភេទទំហំអាគុយធំ ដែលផ្តល់ចម្ងាយបើកបរច្រើនជាង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម