លេចមុខលោក Biden កាន់ចង្កូតភីកអាប់អគ្គិសនីដំបូងរបស់ Ford មុនពេលបង្ហាញខ្លួនផ្លូវការថ្ងៃស្អែក

ការរង់ចាំនៃចង់ឃើញរូបរាង និងមុខមាត់ពិតប្រាកដនៃភីកអាប់អគ្គិសនី Ford 150 Lightning ដែលគ្រោងនិងបង្ហាញខ្លួនជាផ្លូវការទៅកាន់ពិភពលោកនាថ្ងៃទី ២០ ខែឧសភានេះ បានកំពុងនឹងជិតមកដល់។

ប៉ុន្តែថ្មីៗ បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលលោកប្រធាបនាធិបតី Biden បានទៅទស្សន:កិច្ចនៅរោងចក្រផលិតរថយន្តរបស់ក្រុមហ៊ុន Ford នៅតំបន់ Dearborn ជាមួយវត្តមានរថយន្ត Ford ជាច្រើនម៉ូឌែលចតបង្ហាញ រួមបញ្ជូលទាំងភីកអាប់អគ្គិសនី Ford 150 Lightning ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ពេលកំពុងថ្លែងសុន្ទរកថានៅឯរោងចក្រនេះគំរូរថយន្ត Ford 150 Lightning ត្រូវបានគេមើលឃើញចតនៅផ្នែកខាងក្រោយដោយពុំមានការបិទបាំងអ្វីឡើយ។ តាមរយ:ការដាក់បង្ហាញនេះ អ្វីដែលគួរអោយកត់សម្គាល់ខ្លាំងបំផុតនោះគឺ Lightning បានបំពាក់ជាមួយចង្កៀងមុខថ្មីប្លែក និងអំពូល LED ដែលលាតសន្ធឹងលើប៉ាណាអូសចុះក្រោម រួមជាមួយប៉ាណាខ្មៅរលោងបិទជិតផងដែរ។ ចំណែកកាងខាងមុខ, កញ្ចក់សងខាង និងខាងមុខ មានលក្ខណៈដូចគ្នានឹងម៉ូដែល F-150 ធម្មតាដែរ។

បន្ទាប់ពីមានឱកាសធ្វើតេស្តបើកបរសាកល្បងរថយន្ត F-150 Lightning នេះ ប្រធានាធិបតី Biden ប្រាប់អ្នកយកព័ត៌មានថា “រថយន្តនេះពិតជាលឿន” បន្ទាប់ពីបានកាន់ដែចង្កូតភ្លាមៗ។ បន្ទាប់មកគាត់បានបញ្ជាក់ថាវាស្ទុះពីល្បឿន ០-៩៦ គីឡូម៉ែត្រ / ម៉ោងត្រឹមរយៈពេលប្រហែល ៤,៣ ឬ ៤,៤ វិនាទីប៉ុណ្ណោះ ប៉ុន្តែអ្នកតំណាងរបស់ Ford បានលឺហើយឆ្លើយតបថាក្រុមហ៊ុនមិនទាន់បានបង្ហាញព័ត៌មានលំអិតអំពីល្បឿនរបស់វានៅឡើយទេ។ ក្រោយមកលោក Biden ក៏បង្កើនល្បឿនរហូតដល់ ១៣០ គីឡូម៉ែត្រ /ម៉ោង។

តាមរយ:ដំណើរទស្សន:កិច្ចលោក Biden ទៅមជ្ឈមណ្ឌលរថយន្តអគ្គិសនីនៅក្រុង Dearborn នេះគឺដើម្បីផ្សព្វផ្សាយផែនការហេដ្ឋារចនាសម្ព័ន្ធរបស់គាត់ ដែលរួមបញ្ចូលការវិនិយោគរាប់ពាន់លានដុល្លារទៅក្នុងការអភិវឌ្ឍរថយន្តអគ្គិសនី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម