Nissan Navara ត្រូវក្ស័យសង្ខារជាផ្លូវការលើទឹកដីមួយនេះ

រថយន្ត Nissan Navara បានប្រកាសថានឹងបញ្ឈប់ការផលិតជាផ្លូវការសម្រាប់ទីផ្សារអឺរ៉ុប ដែលដំណឹងនេះមានការបញ្ជាក់ពីក្រុមហ៊ុន Nissan ផ្ទាល់។

បច្ចុប្បន្ននេះ Nissan ផលិតរថយន្ត Navara សម្រាប់ទីផ្សារអឺរ៉ុប នៅរោងចក្រដែលស្ថិតនៅជិតទីក្រុង Barcelona ប្រទេសអេស្ប៉ាញ ដែលរោងចក្រនេះនឹងត្រូវបិទទ្វារនៅពេលដ៏ខ្លីខាងមុខនេះ។ ក្រុមហ៊ុនមួយនេះបានជួបប្រទះបញ្ហាសេដ្ឋកិច្ច ដែលត្រូវបង្ខំចិត្តកាត់បន្ថយចំណាយមួយចំនួន ជាក់ស្ដែងដូចជាការបញ្ឈប់ការផលិតរថយន្តភីកអាប់សម្រាប់ទីផ្សារអឺរ៉ុប ដែលជាទីផ្សារមិនសូវជាត្រូវប៉ាន់រថយន្តភីកអាប់ដូចនៅអាមេរិកឡើយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កន្លងមកធ្លាប់មានការពិភាក្សាអំពីការបន្តលក់រថយន្ត Navara នៅអឺរ៉ុប តាមរយៈការនាំចូលរថយន្តពីប្រទេសថៃ ដែលនៅរោងចក្រប្រទេសថៃក៏មានផលិតសម្រាប់ទីផ្សារអូស្ត្រាលីផងដែរ។

ក្រោយការចាកចេញរបស់ Nissan Navara ទីផ្សាររថយន្តភីកអាប់នៅអឺរ៉ុបនឹងត្រូវកាន់កាប់ដោយរថយន្តចំនួនពីរប៉ុណ្ណោះ ដែលក្នុងនោះមានរថយន្ត Ford Ranger និងរថយន្ត Toyota Hilux ដែលរថយន្តទាំងពីរនេះមិនមានសញ្ញាដកថយពីទីផ្សារអឺរ៉ុបនោះឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម