[ចំណេះដឹងយានយន្ត] បើទោះបីជាបច្ចុប្បន្នការនិយមប្រើប្រាស់លេខដៃ មានការថយចុះក៏ពិតមែន ប៉ុន្តែការប្រើប្រាស់រថយន្តលេខដៃនៅតែជាជម្រើសល្អ និងស័ក្តិសមបំផុតសម្រាប់រថយន្តប្រកបអាជីវកម្ម។ ថ្ងៃនេះ ខេមបូអូតូ សូមបង្ហាញពីជំហាន ៨យ៉ាង ដើម្បីបើកបររថយន្តដែលប្រើប្រអប់លេខដៃ៖
១. ស្វែងយល់ពីឈ្នាន់នីមួយៗ
មុននឹងអ្នកចាប់ផ្តើមបើកបររថយន្តលេខដៃ អ្នកត្រូវស្គាល់ឈ្នាន់ នីមួយៗទាំងនេះសិន ។ នៅពេលអ្នកអង្គុយកៅអីអ្នកបើកបរ អ្នកត្រូវក្រលេកមើលឈ្នាន់ទាំង ៣ នៅខាងមុខជើងរបស់អ្នក។
- ឈ្នាន់ទី១នៅខាងឆ្វេង គឺឈ្នាន់អំប្រ៊ីយ៉ា (ឈ្នាន់នេះមានតែក្នុងរថយន្តដែលមានប្រអប់លេខដៃតែប៉ុណ្ណោះ)
- ឈ្នាន់ទី២នៅកណ្តាល គឺឈ្នាន់ហ្រ្វាំង
- ឈ្នាន់ទី៣នៅខាងស្តាំ គឺឈ្នាន់បង្កើនល្បឿនឬហ្គ៊ែរ
អ្នកគួរតែប្រើជើងឆ្វេងសម្រាប់ឈ្នាន់អំប្រ៊ីយ៉ា និងជើងស្តាំសម្រាប់ឈ្នាន់ហ្រ្វាំងនិងឈ្នាន់បង្កើនល្បឿន។ នៅពេលអ្នកជាន់ឬសង្កត់ឈ្នាន់អំប្រ៊ីយ៉ាចុះក្រោមដោយជើងឆ្វេងរបស់អ្នក គឺអ្នកកំពុងផ្តាច់ចលនាបង្វិលពីម៉ាស៊ីនចូលមកប្រអល់លេខ មានន័យថារថយន្តកំពុងបញ្ឆេះ តែប្រអប់លេខគ្មានចលនាអ្វីទាំងអស់។ បើអ្នកដកជើងឆ្វេងចេញពីឈ្នាន់អំប្រ៊ីយ៉ា នោះនឹងមានកម្លាំងកកិតនៃឌីសអំប្រ៊ីយ៉ារវាងកង់យោងនិងប្លាតូសង្កត់ ដែលប្រទាក់ជាប់និងឡាប ប្រអប់លេខ ដែលធ្វើឲ្យរថយន្តទៅមុខ។
២. ស្វែងយល់អំពីដៃលេខ
មុនបញ្ឆេះរថយន្តអ្នកត្រូវក្រលេកមើលដៃលេខសិន។ ដៃលេខមានទីតាំងនៅផ្នែកកណ្តាលកៅអីរបស់អ្នកអង្គុយនិងអ្នកបើកបរ។ លេខ១ មានទីតាំងនៅខាងឆ្វេងផ្នែកខាងលើ ហើយ លេខ៥ ទាញដៃលេខពីឆ្វេងទៅស្តាំ រួចរុញទៅលើ។ ទីតាំងលេខត្រូវបង្ហាញយ៉ាងច្បាស់នៅលើដៃលេខរថយន្ត ដែលយើងអាចមើលតាមនោះបាន។ បើទីតាំងដៃលេខស្ថិតនៅទីតាំងស្រប ឬមិនជាប់លេខ(N) វាមានភាពងាយស្រួល ក្នុងការផ្លាស់ប្តូរលេខ។
៣. ចាប់ផ្តើមបញ្ឆេះរថយន្ត
ដើម្បីបញ្ឆេះរថយន្ត ដំបូងអ្នកត្រូវជាន់ឈ្នាន់អំប្រ៊ីយ៉ា ដោយជើងឆ្វេងរបស់អ្នក។ ត្រូវប្រាកដថាដៃលេខស្ថិតនៅទីតាំងស្របមិនជាប់លេខ មុនពេលកាច់សោរបញ្ឆេះរថយន្ត ប្រសិនបើអ្នក ប្រាកដថាឡានរបស់អ្នកមិនជាប់លេខ អ្នកអាចដកជើងចេញពីឈ្នាន់អំប្រ៊ីយ៉ាបាន ត្រូវប្រាកដថា ហ្វ្រាំងដៃមិនត្រូវបានប្រើ ឬលើកមកខាងលើ។
៤. ជាន់ឈ្នាន់អំប្រ៊ីយ៉ា
ដើម្បីត្រៀមបើកបរ សូមជាន់ឈ្នាន់អំប្រ៊ីយ៉ាដោយជើងឆ្វេង និងជាន់ឈ្នាន់ហ្រ្វាំងដោយជើងស្តាំរបស់អ្នក។
៥. ទាញដៃលេខចូលទៅលេខ១
បន្ទាប់មក បើដៃលេខនៅទីតាំងស្របមិនជាប់លេខ ទាញដៃ ចូលលេខ១ដោយមានទីទាំងនៅខាងឆ្វេងផ្នែកខាងលើ។
៦. ដកជើងចេញពីឈ្នាន់ហ្វ្រាំង
ចូលដកជើងស្តាំចេញពីឈ្នាន់ហ្វ្រាំងចេញ បើរថយន្តរបស់អ្នកស្ថិតលើផ្ទៃរាបស្មើ នោះអ្នកមានអារម្មណ៍រថយន្តរបស់អ្នករំកិលទៅមុខបន្តិចបន្តួច។
៧. ដកជើងចេញពីឈ្នាន់អំប្រ៊ីយ៉ា ហើយជាន់ឈ្នាន់បង្កើនល្បឿន
ចាប់ផ្តើមបន្ថយកម្លាំងចេញពីឈ្នាន់អំប្រ៊ីយ៉ាយឺតៗ ដោយអាស្រ័យរថយន្តអ្នក មានអារម្មណ៍ថាទៅមុខយឺតៗ ដំណាល គ្នានោះអ្នកត្រូវជាន់ឈ្នាន់បង្កើន ល្បឿនដោយប្រើជើងស្តាំរបស់អ្នក។ កុំបង្កើនល្បឿនរថយន្តហួសកម្រិត សូមចាំថាលេខ១ រចនាឡើងសម្រាប់ល្បឿន ១៧គឺឡូម៉ែត្រក្នុងមួយម៉ោង។
៨. ល្បឿននៃលេខនីមួយៗត្រូវដឹងមុនពេលប្តូរលេខ
នៅពេលចង់ផ្លាស់ប្តូរចូលលេខ២ អ្នកត្រូវដកជើងស្តាំចេញពីឈ្នាន់បង្កើនល្បឿន ហើយជាន់ឈ្នាន់អំប្រ៊ីយ៉ាដោយជើងឆ្វេងក្នុងពេលដំណាលគ្នា រួចទាញដៃលេខចូលលេខ២ ហើយបន្តការជាន់ឈ្នាន់បង្កើនល្បឿនម្តងទៀត។ បង្កើនល្បឿនរហូតដល់អ្នកមានអារម្មណ៍ថាត្រូវផ្តាស់ប្តូរលេខបន្តទៀត។ អាស្រ័យលើរថយន្តរបស់អ្នក អ្នកអាចប្រើរង្វាស់ល្បឿន RPM ឬសំឡេងម៉ាស៊ីន ដើម្បីគណនាឬលៃតម្រូវសម្រាប់ការផ្លាស់ប្តូរលេខ។