Ranger Raptor ដែលជាម៉ូដែលពេញនិយមមួយរបស់ក្រុមហ៊ុន Ford នឹងត្រូវប្រើប្រាស់សម្បកកង់ថ្មី ចាប់ពីឆ្នាំក្រោយនេះតទៅ។
សម្បកកង់ថ្មីគឺម៉ូដែល Goodyear Wrangler DuraTrac ដែលផលិតដោយក្រុមហ៊ុន Goodyear ជាក្រុមហ៊ុនផលិតសម្បកកង់មួយមានមូលដ្ឋាននៅរដ្ឋ Ohio សហរដ្ឋអាមេរិក។ កង់នេះចូលមកជំនួសកង់ចាស់ម៉ូដែល BFGoodrich All Terrrain KO2 ដែលផលិតដោយ BFGoodrich។
ក្រឡានៅលើសម្បកកង់ Goodyear អាចជួយទប់លំនឹងបានល្អពេលបើកបរលើផ្លូវលាត ផ្លូវភក់ ហើយវាល្អសម្រាប់ការបើកបរលើផ្លូវពិបាក មិនថាអាកាសធាតុបែបណានោះទេ។ ប៉ុន្តែសម្បកកង់នេះបញ្ចេញសំឡេងឮពេលបើកបរនៅល្បឿនលឿន។ ប៉ុន្តែសម្បកកង់នេះមានអាយុកាលយូរជាង BFGoodrich ២ ម៉ឺនគីឡូម៉ែត្រ ប្រសិនបើកបរនៅក្នុងស្ថានភាពផ្លូវដូចគ្នា។ ចំពោះមូលហេតុនៃការប្ដូរសម្បកកង់រថយន្តនេះ Ford មិនបានបញ្ជាក់ឲ្យបានច្បាស់នោះទេ៕