ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ Volvo ប្រកាសតម្លៃរថយន្តអគ្គិសនី C40 Recharge ឆ្នាំ ២០២២ ផ្លូវការ

Volvo ប្រកាសតម្លៃរថយន្តអគ្គិសនី C40 Recharge ឆ្នាំ ២០២២ ផ្លូវការ

ក្រុមហ៊ុន Volvo បានធ្វើការប្រកាសអំពីតម្លៃរថយន្តអគ្គិសនី C40 Recharge ឆ្នាំ ២០២២ ផ្លូវការ សម្រាប់ទីផ្សារសហរដ្ឋអាមេរិច ជាមួយជម្រើស ២ម៉ូឌែល។

ជម្រើសទាំង ២ម៉ូឌែលនោះរួមមាន Plus និង Ultimate ដោយវាមានតម្លៃចាប់ពី ៥៨ ៧៥០ដុល្លារ ខណ:ពេលពុំទាន់កាត់ប្រាក់លើកទឹកចិត្តរបស់រដ្ឋាភិបាល ៧ ៥០០ដុល្លារ បន្ថែមជាមួយជម្រើសចំនួន ៧ពណ៌។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volvo C40 គឺបំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន២ ដូចរថយន្ត XC40ដែរ ដែលអាចបង្កើតបានកម្លាំងសរុប ៤០២សេះ កម្លាំងរមួល ៦៦០Nm។ អាចស្ទុះពីល្បឿនកុងទ័រ ០-៩៦គ.ម\ម៉ ប្រើពេល ៤,៥វិនាទី និងមានអតិបរមា ១៨០គ.ម\ម៉ោង។

សម្រាប់កញ្ចប់អាគុយទំហំ ៧៨kWh ដែលមានលើរថយន្តនេះ អាចឲ្យវាបើកបរដោយប្រើ​កម្លាំង​អគ្គិសនី​សុទ្ធ​បាន​ចម្ងាយ ៤២០​គីឡូម៉ែត្រ ហើយសម្រាប់ការសាកដោយប្រើឆ្នាំងសាកទំហំ ១១kW AC Type 2 វាចំណាយពេល ៧,៥ម៉ោង និង ១៥០ kW DC ចំណាយពេល ៥០នាទី ដើម្បីធ្វើការសាកពេញម្តង។ សម្រាប់ទីផ្សារសហរដ្ឋអាមេរិច ម្ចាស់រថយន្ត C40 Recharge ឆ្នាំ ២០២២ នឹងទទួលបាននូវការសាកថ្មកម្លាំង ២៥០គីឡូវ៉ាត់ម៉ោង ចំនួន ៣ឆ្នាំដោយឥតគិតថ្លៃ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម