យោងតាមកាសែត Car and Driver បានរាយការណ៍ថារថយន្ត Supercar កូនកាត់ហាយប្រ៊ីដ Ferrari SF90 Stradale ម៉ូឌែល Assetto Fiorano បង្កើតកំណត់ត្រាថ្មីនៃការរត់ស្ទុះពីល្បឿន ០-៩៦គ.ម/ម៉ ចាយពេលត្រឹមតែ ២វិនាទីនៅលើទីលាន Indianapolis Motor Speedway ដោយបានបំបែកកំណត់ត្រារបស់រថយន្ត Porsche 918 Spyder កាលពី ៧ឆ្នាំមុន ដោយប្រើពេល ២,១វិនាទី។
បន្ថែមពីនេះ រថយន្ត Ferrari SF90 Stradale រត់ស្ទុះពីល្បឿន ០-៤៨គ.ម/ម៉ ប្រើពេលត្រឹមតែ ០,៩វិនាទី ឬ ពី០-១៦០គ.ម/ម៉ ប្រើពេលត្រឹមតែ ៤,៤វិនាទី និងពី ០-៤០២គ.ម/ម៉ ប្រើពេលត្រឹមតែ ៩,៥វិនាទី និងមានល្បឿនអតិបរមា ២៣៨គីឡូម៉ែត្រក្នុងមួយម៉ោង។
ជាមួយកំណត់ត្រានេះ រថយន្ត Ferrari SF90 Stradale ដំណើការដោយម៉ាស៊ីនចំណុះ ៤,០លីត្រ V8 ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន៣ ដែលផលិតកម្លាំងសេះបាន ១ ០០០សេះ ភ្ជាប់ជាមួយប្រអប់លេខ Dual-clutch ៨វគ្គអូតូ។ ម៉ូទ័រអគ្គិសនីចំនួន៣នេះទទួលបានថាមពលពីកញ្ចប់អាគុយទំហំ ៧,៩គីឡូវ៉ាត់ ដែលអនុញ្ញាតអោយបើកបរប្រើអគ្គិសនីសុទ្ធបានចម្ងាយ ២៦គីឡូម៉ែត្រ៕