នាពេលថ្មីៗនេះ Lexus បានដាក់បង្ហាញ Concept រថយន្ត UX 250h ជាមួយនឹងការលេងគ្រឿង Bespoke យ៉ាងទាក់ទាញ។
រថយន្តប្រភេទ SUV ខ្នាតតូច Lexus UX 250h (Hybrid) ដែលលេងគ្រឿងតុបតែង Bespoke មានតួខ្លួនផ្នែកខាងក្រៅពណ៌ផ្ទៃមេឃ រំលេចដោយពណ៌ខ្មៅស្អាតទាក់ភ្នែក។
មិនតែប៉ុណ្ណោះ វាបានបំពាក់ Option ដ៏ពិសេសមួយ ហៅថា F Sport Carbon Fiber Road Bicycle , កាងកាត់ខ្យល់ NIA Auto Design ABS Lip Kit , យ៉ាន់ Vossen VFS-1 wheels, សម្បកកង់ Nitto Invo , បូម Apexi N1 EXV និង បំពង់ស៊ីម៉ាំងពណ៌ខ្មៅ ដែលជួយឲ្យវាកាន់តែលេចធ្លោ។
Lexus UX 250hប្រើម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ មានស៊ីឡាំងចំនួន ៤ អមជាមួយនឹងម៉ូទ័រអគ្គិសនីមួយ មានកម្លាំងសរុប ១៧៦ សេះ ប្រើប្រព័ន្ធបើកបរប៉ុង ២ AWD និងប្រអប់លេខប្រភេទ CVT។ វាមានកម្រិតស៊ីសាំងត្រឹមតែ ៦,២ លីត្រប៉ុណ្ណោះសម្រាប់ការបើកបរចម្ងាយ ១០០ គីឡូម៉ែត្រ៕