ដើម្បីអបអរសាទរគម្រប់ខួប ៣៥ឆ្នាំនៃការបញ្ចេញរថយន្ត Supra នៅក្នុងប្រទេសជប៉ុន ក្រុមហ៊ុន Toyota Gazoo Racing នឹងចេញរថយន្ត Supra ម៉ូដែលពិសេសចំនួន ៣៥គ្រឿងទៀត ហោថា “Toyota GR Supra 35th Anniversary Edition”។
ផលិតផ្អែកលើម៉ូដែល RZ (ចំណុះ ៣,០លីត្រ) និង SZ-R (ចំណុះ ២,០លីត្រ) ក្រុមហ៊ុន Toyota បានបង្ហាញថា ម៉ូដែល RZ “35th Anniversary Edition” នឹងមានពណ៌ប្រផេះគ្រើម Matte Storm Gray ខណៈម៉ូដែល SZ-R “35th Anniversary Edition” វិញ នឹងផ្តល់ជម្រើសគ្រប់ពណ៌ រួមទាំងពណ៌លឿង Lightning Yellow ផងដែរ។
ទោះបីជាអ្នកជ្រើសរើសម៉ូដែលមួយណាក៏ដោយ វានឹងមានបំពាក់យ៉ាន់ទំហំ ១៩អ៊ីញ ប្រភេទ forged aluminum បាញ់ពណ៌ខ្មៅគ្រើម ហើយតាប្លូមុខត្រង់កន្លែងអ្នកដំណើរ នឹងមានឡូហ្គូ 35th-anniversary carbon fiber យ៉ាងពិសេស។
យ៉ាងណាមិញ ដើម្បីអាចមានឱកាសទិញរថយន្តនេម៉ូដែលពិសេសនេះបាន Toyota អះអាងថា អតិថិជននឹងត្រូវចុះឈ្មោះនៅចន្លោះថ្ងៃទី៦ និង ទី៣១ ខែសីហា។ បន្ទាប់មក ក្រុមហ៊ុននឹងជ្រើសរើសបេក្ខជនចំនួន ៣៥នាក់ នៅថ្ងៃទី០៧ ខែកញ្ញា ដើម្បីមានសិទ្ធិទិញរថយន្តនេះ។
ចំពោះតម្លៃវិញគឺខ្ទង់ ៥៩ ០០០ដុល្លារ សម្រាប់ម៉ូដែល SZ-R “35th Anniversary Edition” និង ៧១ ០០០ដុល្លារ សម្រាប់ម៉ូដែល RZ “35th Anniversary Edition”៕