Toyota Prius ឆ្នាំ២០២២ ប្រភេទ Nightshade Edition ចេញតម្លៃលក់ហើយ!

Toyota បានបន្ថែមនូវ Nightshade Edition ជាលើកដំបូងលើរថយន្តម៉ូដែល Prius សម្រាប់ស៊េរីឆ្នាំ២០២២ ដែលក្រុមហ៊ុនបានបង្ហាញចេញរូបរាងកាលពីអំឡុងខែឧសភាកន្លងទៅ។

ពេលនេះក្រុមហ៊ុនបានបង្ហាញចេញតម្លៃលក់របស់ Prius Nightshade Edition ស៊េរីឆ្នាំ២០២២ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ដែលវាមានតម្លៃចាប់ពី ២៩ ៤៤៥ដុល្លារ សម្រាប់ប្រភេទ FWD ខណៈប្រភេទ AWD-e មានតម្លៃចាប់ពី ៣០ ៥៧៥ដុល្លារ។ ចំណែក Prius ធម្មតាវិញគឺមានតម្លៃចាប់ពី ២៤ ៥២៥ដុល្លារ តម្លៃមិនខុសពីស៊េរីឆ្នាំមុនឡើយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Prius Nightshade Edition មានរំលេចជាពណ៌ខ្មៅនៅលើបំពាក់នូវអំពូលភ្លើង, នៅលើគម្របកញ្ចក់មើលឆ្វេង/ស្ដាំ, នៅលើដៃទ្វារ និងនៅលើអង់តែនព្រុយឆ្លាមផងដែរ។ វាក៏មានផ្ដល់ជូននូវកង់ ១៧អ៊ីញពណ៌ខ្មៅសម្រាប់ FWD ខណៈប្រភេទ AWD-e ប្រើប្រាស់កង់ទំហំ ១៥អ៊ីញ។

រថយន្តនេះនៅតែដំណើរការដោយម៉ាស៊ីន ១,៨លីត្រ ដែលភ្ជាប់នឹងម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបានសរុប ១២១សេះ។ ចំពោះកម្រិតស៊ីប្រេងគឺជាមធ្យមស៊ីប្រមាណ ៤,៨លីត្រសម្រាប់ប្រភេទ AWD-e និងស៊ីប្រមាណ ៤,៥លីត្រ សម្រាប់ប្រភេទ FWD៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម