Lexus ចេញឡាន RC F និង RC F Fuji Speedway Edition ឆ្នាំ២០២២

ក្រុមហ៊ុន Lexus បានប្រកាសចេញរថយន្ត RC F ស៊េរីឆ្នាំ២០២២ ជាផ្លូវការ ដោយក្នុងនោះមានបន្ថែមម៉ូដែលថ្មីមួយទៀត គឺ RC Fuji Speedway Edition។

រថយន្ត RC F Fuji Speedway Edition ឆ្នាំ២០២២ ត្រូវបានដាក់ឈ្មោះតាមផ្លូវប្រណាំងដ៏ល្បីឈ្មោះមួយរបស់ជប៉ុន ហើយនឹងត្រូវផលិតមានចំនួនកំណត់ ត្រឹមតែ ៥០គ្រឿងប៉ុណ្ណោះ។ វានឹងមានតែមួយពណ៌ប៉ុណ្ណោះ គឺ semi-matte Electric Surge គួបផ្សំជាមួយនឹង គម្របម៉ាស៊ីន, ដំបូល និង កាងកាត់ខ្យល់ carbon-fiber។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គ្រប់ម៉ូដែល RC F ឆ្នាំ២០២២ ទាំងអស់ នឹងបំពាក់យ៉ាន់ alloy ទំហំ ១៩អ៊ីញថ្មី ខណៈម៉ូដែល Fuji Speedway Edition មានហ្វ្រាំងប្រភេទ carbon-ceramic ពីក្រុមហ៊ុន Brembo និង ប្រព័ន្ធស៊ីម៉ាំង titanium exhaust ដើម្បីកាត់បន្ថយទម្ងន់។ តាមរយៈការអាប់ដេតនេះ វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤វិនាទី ខណៈម៉ូដែល RC F ធម្មតាប្រើពេល ៤,២វិនាទី ហើយមានល្បឿនអតិបរមាដល់ ២៧០គីឡូម៉ែត្រក្នុងមួយម៉ោង។

សូមបញ្ជាក់ថា រថយន្ត Lexus RC F នេះប្រើម៉ាស៊ីន naturally aspirated ចំណុះ ៥,០លីត្រ ទំហំ ៨ស៊ីឡាំង មានកម្លាំង ៤៧២សេះ ប្រើប៉ុងមួយវិលកង់ក្រោយ និងប្រអប់លេខអូតូ ១០វគ្គ ជាមួយមុខងារ limited-slip differential, Adaptive Variable Suspension ជាមួយ F-specific tuning និង Sport Direct-Shift ជាមួយ downshift rev-matching។ Lexus RC F ឆ្នាំ២០២២ នឹងចេញលក់នៅចុងខែកញ្ញាខាងមុខ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម