បន្ទាប់ពីរយៈពេលប្រាំពីរខែនៃបង្ហាញជាផ្លូវការរបស់ខ្លួន ទីបំផុតក្រុមហ៊ុន Toyota បានបញ្ចេញនូវគេហទំព័រដែលអាចអនុញ្ញាតអោយអតិថិជនខ្លួនអាចបង្កើតនូវរថយន្ត GR86 សប្បនិម្មិតតាមក្តីស្រម៉ៃរបស់ខ្លួនបាន។
ដោយចាប់ផ្តើមជាមួយជម្រើសម៉ូឌែល អតិថិជនអាចជ្រើសរើសបានរវាងម៉ូឌែលប្រភេទ Base និង Premium។ ដោយប្រភេទ Premium មានតម្លៃថ្លៃជាងម៉ូឌែលប្រភេទ Base ចំនួន ២ ៦០០ដុល្លារ ដោយមានតម្លៃចាប់ពី ៣០ ៣០០ដុល្លារ ខណៈប្រភេទ Base មានតម្លៃចាប់ពី ២៧ ៧០០ដុល្លារ។
ខណៈពេលរថយន្តទាំងពីរនេះដំណើរការដោយម៉ាស៊ីន ៤ ស៊ីឡាំង ចំណុះ ២.៤ លីត្រ កម្លាំង ២២៨ សេះ អតិថិជនអាចជ្រើសរើសរវាងប្រអប់លេខដៃ ៦វគ្គ ឬប្រអប់លេខអូតូ ៦វគ្គ ដោយបូកទឹកប្រាក់បន្ថែម ១ ០៧៤ ដុល្លារ និង ជម្រើសពណ៌តួរខ្លួន Halo (ស), Steel(ប្រផេះស្រាល), Raven(ខ្មៅ), Neptune(ទឹកសមុទ្រ), Track Bred(ក្រហម), Pavement(ប្រផេះ), Trueno Blue(ខៀវក្រម៉ៅ) និង Track bred (ក្រហម)។ ចំពោះពណ៌ Halo (ស) និង Track bred (ក្រហម) ត្រូវចំណាយបន្ថែម ៤២៥ ដុល្លារ។ ព្រមទាំងគ្រឿងបរិក្ខា ឬ Accessories សម្រាប់ការពាររថយន្តទាំងផ្នែកខាងក្នុង និងផ្នែកខាងក្រៅផងដែរ។
សម្រាប់ដំណរភ្ជាប់ទៅកាន់គេហទំព័រ៖ https://toyota.us/3cDqva9